ការផ្តល់លិខិតបើកសមាគមអ្នកសារព័ត៌មាន(សមាគមកាសែត សមាគមវិទ្យុ និងសមាគមទូរទស្សន៍)
គោលបំណង៖
ដើម្បីលើកស្ទួយសិទិ្ធ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបញ្ចេញមតិ និងការបើកទូលំទូលាយក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
• ព្រះរាជក្រមលេខនស/រកម០១៩៦/១៤ ចុះថ្ងៃទី២៤ខែមករាឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
• ច្បាប់ស្តីពីរបបសារព័ត៌មាន
• អនុក្រឹត្យលេខ៧០អនក្រ.បក ចុះថ្ងៃទី០៥ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
• អនុក្រឹត្យលេខ៧១ អនក្រ.បក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៧ ស្តីពីការកែសម្រួល អគ្គនាយកដា្ឋនរដ្ឋបាល និងសោតទស្សន៍ជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
• ប្រកាសរួមលេខ១០០៣សហវ.ប្រកចុះថ្ងៃទី២៨ខែធ្នូឆ្នាំ២០១២ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ស្តីពីការផ្តល់រដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មាន
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
ជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ឬជនបរទេស ឬនីតិបុគ្គលដែលកំណត់ដោយច្បាប់នៃ
ព្រះរាជាណាចក្រកម្ពុជា
ស្តង់ដារសេវា៖
• លិខិតបើកសមាគមអ្នកសារព័ត៌មាន
• តម្លៃសេវា : ២០០,០០០ រៀល
• រយៈពេលផ្តល់សេវា : ០៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការ
• សុពលភាព : ០១(មួយ)ឆ្នាំ
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
• ពាក្យស្នើសុំបើកសមាគមអ្នកសារព័ត៌មាន ០២ ច្បាប់
• និមិត្តសញ្ញា (Logo) សមាគម ០២ ច្បាប់
• ឈ្មោះសមាគម ០២ ច្បាប់
• លិខិតថ្កោលទោស ០២ ច្បាប់
• ជីវប្រវត្តិរូបសង្ខេបមានបិទរូបថត៤x៦ ០២ ច្បាប់
• កិច្ចសន្យាបើកសមាគម ០២ ច្បាប់
• លិខិតបញ្ជាក់អត្តសញ្ញាណ ឬលិខិតឆ្លងដែន(ថតចម្លង) ០២ ច្បាប់
• លក្ខន្តិកៈសមាគម ០២ ច្បាប់
• ក្រមសីលធម៌អ្នកសារព័ត៌មាន ០២ ច្បាប់
• ប្លង់ទីតាំងសមាគម(បញ្ជាក់ពីចៅឃុំ/សង្កាត់) ០២ ច្បាប់
នីតិវិធីនៃការផ្ដល់សេវា៖
• ចូលមើលព័ត៌មានស្តីពីកម្រងសេវារដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានៈ
• គេហទំព័រ : www.inb.gov.kh
• អ៊ីម៉ែល: info@inb.gov.kh និងទាក់ទងតាមទូរស័ព្ទលេខៈ០២៣ ៧២៤ ៥១៤
មានចំនួន៦ដំណាក់កាល៖
១. ទាញយកឯកសារសំណុំបែបបទស្នើសុំនាំចូលកាសែត ទស្សនាវដ្តីតាមអាសយដ្ឋានគេហ-
ទំព័រឬអ៊ីម៉ែលខាងលើ ហើយបំពេញសំណុំបែបបទឲ្យបានត្រឹមត្រូវតាមទម្រង់ និង
លក្ខខណ្ឌនៃពាក្យស្នើសុំ
២. បញ្ជូនសំណុំឯកសារស្នើសុំប្រកបអាជីវកម្មតាមអាសយដ្ឋានអេឡិចត្រូនិកមកច្រកចេញ
ចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
៣. អ្នកដាក់ពាក្យស្នើសុំប្រកបអាជីវកម្ម ត្រូវរង់ចាំការឆ្លើយតបក្នុងរយៈពេល៥(ប្រាំ)ថ្ងៃ នៃ
ថ្ងៃធ្វើការបន្ទាប់ពីមន្ត្រីច្រកចេញចូលតែមួយបានទទួលពាក្យស្នើសុំ
៤. ប្រសិនបើពុំមានឯកសារគ្រប់គ្រាន់អ្នកស្នើសុំប្រកបអាជីវកម្ម ត្រូវបំពេញឯកសារឲ្យ
បានគ្រប់គ្រាន់ក្នុងរយៈពេល៣០(សាមសិប)ថ្ងៃបន្ទាប់ពីសាមីខ្លួនបានទទួលការជូន
ដំណឹងពីមន្ត្រីច្រកចេញចូលតែមួយ។ករណីមិនបានបំពេញសំណុំបែបបទឲ្យបានគ្រប់
គ្រាន់តាមកាលកំណត់ខាងលើ ហើយពុំមានហេតុផលសមស្រប សំណើសុំផ្តល់សេ វា
ត្រូវចាត់ទុកជាមោឃៈ
៥. បន្ទាប់ពីមានការឆ្លើយតបពីមន្ត្រីច្រកចេញចូលតែមួយថា បានបំពេញឯកសារគ្រប់
គ្រាន់ហើយ សាមីខ្លួនត្រូវយកសំណុំបែបបទស្នើសុំប្រកបអាជីវកម្មមកដាក់នៅច្រក
ចេញចូលតែមួយ ហើយត្រូវបង់ថ្លៃសេវារដ្ឋបាល និងទទួលយកបង្កាន់ដៃសំអាង
៦. អ្នកដាក់ពាក្យស្នើសុំប្រកបអាជីវកម្ម អាចមកទទួលយកអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកប
អាជីវកម្មនៅច្រកចេញចូលតែមួយក្នុងរយៈពេល០៧ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីសាមីខ្លួន
បានទទួលបង្កាន់ដៃសំអាង។
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រសួង ព័ត៌មាន
ក្រសួងព័ត៌មាន
• អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
• ទូរស័ព្ទ : ០២៣ ៧២៤ ៥១៤/ ០២៣ ៤៣០ ២២៧
• ទូរសារ : ០២៣ ៤២៧ ៤៧៥
• គេហទំព័រ : www.inb.gov.kh
• អ៊ីម៉ែល : info@inb.gov.kh
យោបល់៖
• អ្នកស្នើសុំផ្តល់សេវា អាចដាក់ពាក្យបណ្តឹងតវ៉ានៅប្រអប់សំបុត្រគណនេយ្យភាពនៅ ច្រកចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ឬប្តឹងទៅប្រធានស្ថាប័នដែលសាមីខ្លួនបានដាក់ពាក្យស្នើសុំ ប្រសិនបើសំណើរបស់ខ្លួនពុំត្រូវបានផ្តល់ជូនតាមលក្ខខណ្ឌខាងលើ។
• រាល់ដំណើរការធ្វើអាជីវកម្មត្រូវគោរពរដ្ឋធម្មនុញ្ញ បទប្បញ្ញត្តិច្បាប់ ប្រកាស បទបញ្ជា
សារាចរណែនាំ សេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ក្រមសីលធម៌ វិជ្ជាជីវៈសារ-ព័ត៌មាន និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន
• ផ្តល់របាយការណ៍អំពីសកម្មភាពការងារផ្សព្វផ្សាយជូនក្រសួងព័ត៌មាន និងរាយការណ៍ មកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍៖
១. បញ្ជីឈ្មោះ រចនាសម្ព័ន្ធរបស់សមាគម (ប្រសិនបើមានការផ្លាស់ប្តូរថ្មី)
២. អាសយដ្ឋានទីស្នាក់ការរបស់សមាគមដែលមានបញ្ជាក់ពីចៅសង្កាត់ ឬមេឃុំ
(ប្រសិនបើផ្លាស់ប្តូរទីតាំងថ្មី)។