អំពីយើង
ច្រកទ្វារអេឡិចត្រូនិកផ្តល់ព័ត៌មានសេវាសាធារណៈ
(Public Service Gateway)
* * * * * * * * * * *
ក្នុងបរិបទដែលសង្គមជាតិកំពុងរីកចម្រើនលើគ្រប់វិស័យក្រោមម្លប់សន្តិភាពនិងការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ បាននិងកំពុងខិតខំកែលម្អគុណភាពនិងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈការអនុវត្តគំនិតច្នៃប្រឌិតនិងនវានុវត្ត ការជ្រើសរើសអនុវត្តយន្តការនៃការផ្តល់សេវាសាធារណៈដូចមានកំណត់ក្នុងគោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈ និងការអនុវត្តតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។
ច្រកទ្វារអេឡិចត្រូនិកផ្តល់ព័ត៌មានសេវាសាធារណៈ គឺជានវានុវត្តមួយថ្មីទៀតដែលក្រសួងមុខងារសាធារណៈក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួង ស្ថាប័ន បានផ្តួចផ្តើមបង្កើតឡើងក្នុងគោលបំណងសម្រួលដល់ប្រជាជន ក្នុងការទទួលបានព័ត៌មាននិងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធព័ត៌មានវិទ្យា ព្រមទាំងលើកកម្ពស់តម្លាភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវា។ ច្រកទ្វារអេឡិចត្រូនិកនេះ គឺជាគេហទំព័រផ្តល់ព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងជាច្រកទ្វារដែលប្រជាជន អាចចូលទៅយកសេវាសាធារណៈរបស់ក្រសួង ស្ថាប័នតាមប្រព័ន្ធអេឡិចត្រូនិក ដោយវាបានប្រមូលផ្តុំ នូវព័ត៌មានអំពីសេវាសាធារណៈនិងបណ្តាញ (Link) ចូលទៅកាន់គេហទំព័រនៃការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ន។ ព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈដែលអ្នកប្រើប្រាស់ អាចរកបានតាមច្រកទ្វារអេឡិចត្រូនិក រួមមាន ១)ឈ្មោះសេវា ២)គោលបំណងនៃសេវា ៣)រយៈពេលនៃការផ្តល់សេវា ៤)តម្លៃសេវា ៥)សុពលភាពនៃសេវា ៦)ឯកសារតម្រូវដើម្បីទទួលបានសេវា ៧)នីតិវិធីនៃការផ្តល់សេវា និង ៨)អាស័យដ្ឋាន លេខទូរស័ព្ទ និងគេហទំព័រសម្រាប់ទំនាក់ទំនងរបស់អង្គភាពផ្តល់សេវា។ អ្នកប្រើប្រាស់សេវាអាចចូលទៅយកសេវារបស់ក្រសួង ស្ថាប័ន ដោយចុចលើបណ្តាញចូលទៅកាន់គេហទំព័ររបស់អង្គភាពផ្តល់សេវា ដែលត្រូវបានបង្ហាញនៅតាមសេវានីមួយៗ។
ច្រកទ្វារអេឡិចត្រូនិកផ្តល់ព័ត៌មានសេវាសាធារណៈ ដែលបានត្រូវដាក់ឱ្យអនុវត្តនៅដំណាក់កាល ទី១នេះ បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីអង្គការតម្លាភាពកម្ពុជា ដើម្បីប្រមូលទិន្នន័យនិងរៀបចំដាក់ បញ្ជូលផ្សព្វផ្សាយក្នុងគេហទំព័រ www.seva.gov.kh ឬ www.service.gov.kh នូវសេវារបស់ក្រសួង ស្ថាប័នចំនួន៦ គឺក្រសួងយុត្តិធម៌ ក្រសួងពាណិជ្ជកម្ម ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងការិយាល័យក្រុង ស្រុក ខណ្ឌ។
ច្រកទ្វារអេឡិចត្រូនិកផ្តល់ព័ត៌មានសេវាសាធារណៈ គឺជាជំហានថ្មីមួយទៀត បន្ទាប់ពីក្រសួងមុខងារសាធារណៈ បានដាក់ឱ្យដំណើរការកម្មវិធីផ្តល់ព័ត៌មានសេវាសាធារណៈតាមរយៈទូរស័ព្ទស្មាតហ្វូន និងការបោះពុម្ពផ្សាយនូវកម្រងព័ត៌មានស្តីពីការផ្តល់សេវាសាធារណៈ។ ច្រកទ្វារអេឡិចត្រូនិកនេះ ត្រូវបានរៀបចំឱ្យដំណើរការ ដោយក្រុមការងារ បច្ចេកទេសដូចមានរាយនាមខាងក្រោម៖
ក. ក្រុមការងារក្រសួងមុខងារសាធារណៈ
ល.រ |
ឈ្មោះ |
តំណាងក្រសួង/ស្ថាប័ន |
១ |
ឯកឧត្តម គង់ សុភី |
អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ |
២ |
លោកជំទាវ នាង លីណា |
ទីប្រឹក្សាក្រសួងមុខងារសាធារណៈ |
៣ |
ឯកឧត្តមបណ្ឌិត សយ រាសី |
ទីប្រឹក្សាក្រសួងមុខងារសាធារណៈ និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋាន គោលនយោបាយមុខងារសាធារណៈ |
៤ |
លោក សៀត វិចិត្រ |
ប្រធាននាយកដ្ឋានសេវាសាធារណៈ |
៥ |
លោកស្រី ឈាង អូនង៉ា |
អនុប្រធាននាយកដ្ឋានសេវាសាធារណៈ |
៦ |
លោក ប៉ូល អម្រិតកិត្យា |
អនុប្រធាននាយកដ្ឋានសេវាសាធារណៈ |
៧ |
លោក ឈឺន សាលីន |
អនុប្រធាននាយកដ្ឋានសេវាសាធារណៈ |
៨ |
លោក រោ ចិត្រា |
ប្រធានការិយាល័យ នៃនាយកដ្ឋានសេវាសាធារណៈ |
៩ |
លោកស្រី ពៅ ធីតា |
ប្រធានការិយាល័យ នៃនាយកដ្ឋានសេវាសាធារណៈ |
១០ |
មន្រ្តី |
នាយកដ្ឋានសេវាសាធារណៈ |
ខ. ក្រុមការងារក្រសួងប្រៃណីយ៍និងទូរគមនាគមន៍
ល.រ |
ឈ្មោះ |
តំណាងក្រសួង/ ស្ថាប័ន |
១ |
ឯកឧត្តម សេង សុភាព |
ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន |
២ |
លោក ស៊ុន រ៉ាពីដ |
អនុប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន |
៣ |
លោក ជា វិចិត្រ |
ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ |
៤ |
លោក គឹម សុផល |
មន្ត្រី - មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ |
៥ |
លោក សែ វណ្ណៈ |
មន្ត្រី - មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ |
៦ |
លោក ចាន់ ភក្ត្រា |
មន្ត្រី - មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ |
៧ |
កញ្ញា សូ ចាន់ថា |
មន្ត្រី - មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ |
៨ |
លោក សោម រ៉ាវុធ |
មន្ត្រី - មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ |
គ. ក្រុមការងារក្រសួង ស្ថាប័ន
ល.រ |
ឈ្មោះ |
តំណាងក្រសួង/ស្ថាប័ន |
១ |
ជា សុជាតិ |
ប្រធាននាយកដ្ឋាន - ក្រសួងសាធារណការ និងដឹកជញ្ជូន |
២ |
ស៊ីច ភីជ័យឫទ្ធី |
ប្រធាននាយកដ្ឋាន - ក្រសួងសាធារណការ និងដឹកជញ្ជូន |
៣ |
លន់ ឡាក់ |
ប្រធានការិយាល័យ - ក្រសួងសាធារណការ និងដឹកជញ្ជូន |
៤ |
ជិន លីសុធីនី |
មន្ត្រី - ក្រសួងសាធារណការ និងដឹកជញ្ជូន |
៥ |
ទឹម សេដ្ឋា |
មន្ត្រី - ក្រសួងសាធារណការ និងដឹកជញ្ជូន |
៦ |
វ៉ាត វិសី |
មន្ត្រី - ក្រសួងសាធារណការ និងដឹកជញ្ជូន |
៧ |
សួន សុផល |
ប្រធាននាយកដ្ឋាន - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា |
៨ |
ហុង លឹមហ៊ន់ |
អនុប្រធាននាយកដ្ឋាន - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា |
៩ |
អ៊ុំ សុខា |
អនុប្រធាននាយកដ្ឋាន - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា |
១០ |
គង់វង្ស ជាស្ថាពរ |
មន្ត្រី - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា |
១១ |
ជ័យ ឫទ្ធីរ៉ា |
មន្ត្រី - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា |
១២ |
ជាម សត្យា |
ប្រធាននាយកដ្ឋាន - ក្រសួងយុត្តិធម៌ |
១៣ |
ផាក វុត្ថា |
ប្រធានការិយាល័យ - ក្រសួងយុត្តិធម៌ |
១៤ |
ម៉ៅ រស្មី |
មន្ត្រី - ក្រសួងយុត្តិធម៌ |
១៥ |
ឆាយ រ៉ា |
ប្រធានការិយាល័យ - ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ |
១៦ |
ទូច សុខណា |
អនុប្រធានការិយាល័យ - ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ |
១៧ |
ហូ ស៊ីវយ៉ិន |
ប្រធាននាយកដ្ឋាន - ក្រសួងពាណិជ្ជកម្ម |
១៨ |
ស៊ូ ម៉ង់ |
អនុប្រធាននាយកដ្ឋាន - ក្រសួងពាណិជ្ជកម្ម |
១៩ |
ហេង សំបូរ |
អនុប្រធាននាយកដ្ឋាន - ក្រសួងពាណិជ្ជកម្ម |
២០ |
ហាន សុខជា |
មន្ត្រី - ក្រសួងពាណិជ្ជកម្ម |
២១ |
មុំ ពិសិដ្ឋ |
អនុប្រធានការិយាល័យ - ក្រសួងពាណិជ្ជកម្ម |
២២ |
តូច ថុន |
អនុប្រធាននាយកដ្ឋាន - ក្រសួងមហាផ្ទៃ |
២៣ |
បួន ចំរើន |
អនុប្រធានការិយាល័យ - ក្រសួងមហាផ្ទៃ |
២៤ |
ចាន់ ពិសិដ្ឋ | អគ្គនាយករង - រដ្ឋាករទឹកស្វយ័តភ្នំពេញ |
២៥ |
ឱម អដ្ឋរស | ប្រធាននាយកដ្ឋាន- រដ្ឋាករទឹកស្វយ័តភ្នំពេញ |
ទំនាក់ទំនង
ក. ក្រសួងមុខងារសាធារណៈ
អាសយដ្ឋាន ៖ ផ្លូវលំមុខវត្តអង្គតាមិញ(កែងនឹងផ្លូវ២០០៤) ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទ/ទូរសារ ៖ +៨៥៥-២៣-៨៦៦៥០១/ + ៨៥៥-២៣-៨៦៦៥០៥
បណ្តាញសង្គម ៖ Ministry of Civil Service
គេហទំព័រ ៖ www.mcs.gov.kh
ខ. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
អាគារលេខ១៣ មហាវិថីព្រះមុនីវង្ស(៩៣) រាជធានីភ្នំពេញ
ទូរស័ព្ទលេខ ៖ (+៨៥៥) ០១៦ ៨៦៨ ៩៨៤
បណ្តាញសង្គម ៖ https://www.facebook.com/NIPTICT/
គេហទំព័រ ៖ www.niptict.edu.kh