ការផ្តល់លិខិតអនុញ្ញាតប្រកបអាជីវកម្មកាសែតផ្សាយភាសាជាតិ ឬភាសាបរទេស (ការបើកកាសែតផ្សាយភាសាជាតិ ឬភាសាបរទេស )


គោលបំណង៖

ដើម្បីលើកស្ទួយសេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបញ្ចេញមតិ និងការផ្តល់ព័ត៌មានឲ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    ព្រះរាជក្រមលេខនស/រកម០១៩៦/១៤ ចុះថ្ងៃទី២៤ខែមករាឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
•    ច្បាប់ស្តីពីរបបសារព័ត៌មាន
•    អនុក្រឹត្យលេខ៧០អនក្រ.បក ចុះថ្ងៃទី០៥ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
•    អនុក្រឹត្យលេខ៧១ អនក្រ.បក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៧ ស្តីពីការកែសម្រួល អគ្គនាយកដា្ឋនរដ្ឋបាល និងសោតទស្សន៍ជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
•    ប្រកាសរួមលេខ១០០៣សហវ.ប្រកចុះថ្ងៃទី២៨ខែធ្នូឆ្នាំ២០១២ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ស្តីពីការផ្តល់រដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មាន


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

ជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ឬជនបរទេស ឬនីតិបុគ្គលដែលកំណត់ដោយច្បាប់នៃ
ព្រះរាជាណាចក្រកម្ពុជា


ស្តង់ដារសេវា៖

•    បើកអាជីវកម្មកាសែតផ្សាយជាភាសាជាតិ ឬភាសាបរទេស
•    តម្លៃសេវា : ៤០០,០០០ រៀល
•    រយៈពេលផ្តល់សេវា : ០៧ (ប្រាំពីរ)ថ្ងៃ នៃថ្ងៃធ្វើការ
•    សុពលភាព : ០១ (មួយ)ឆ្នាំ


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

•    ពាក្យស្នើសុំប្រកបអាជីវកម្ម              ០២ ច្បាប់
•    និមិត្តសញ្ញា (Logo)             ០២ ច្បាប់
•    លិខិតថ្កោលទោស                 ០២ ច្បាប់
•    ជីវប្រវត្តិរូបសង្ខេបមានបិទរូបថត៤x៦     ០២ ច្បាប់
•    កិច្ចសន្យាប្រកបអាជីវកម្ម                 ០២ ច្បាប់
•    លិខិតបញ្ជាក់អត្តសញ្ញាណ ឬលិខិតឆ្លងដែន (ថតចម្លង) ០២ ច្បាប់
•    តារាងអង្កេតទូទៅ                 ០២ ច្បាប់
•    ប្លង់ទីតាំងធ្វើអាជីវកម្ម(បញ្ជាក់ពីមេឃុំ/សង្កាត់) ០២ ច្បាប់
•    បញ្ជីទុព្វសម្ភារ ម៉ាស៊ីនបោះពុម្ពផ្សាយ ០២ ច្បាប់
•    លក្ខន្តិកៈ និងលិខិតចុះបញ្ជីពាណិជ្ចកម្មក្រុមហ៊ុន

ទាញយកទម្រង់បែបបទស្នើសុំ


នីតិវិធីនៃការផ្ដល់សេវា៖

•    ចូលមើលព័ត៌មានស្តីពីកម្រងសេវារដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានៈ
•    គេហទំព័រ : www.inb.gov.kh
•    អ៊ីម៉ែល: info@inb.gov.kh និងទាក់ទងតាមទូរស័ព្ទលេខៈ០២៣ ៧២៤ ៥១៤
មានចំនួន៦ ដំណាក់កាល៖
១. ទាញយកឯកសារសំណុំបែបបទស្នើសុំប្រកបអាជីវកម្មកាសែតផ្សាយភាសាជាតិ ឬភាសា
បរទេសតាមអាសយដ្ឋានគេហទំព័រ ឬអ៊ីម៉ែលខាងលើ ហើយត្រូវបំពេញសំណុំបែបបទ
ឲ្យបានត្រឹមត្រូវតាមទម្រង់ និងលក្ខខណ្ឌនៃពាក្យស្នើសុំ
២. បញ្ជូនសំណុំឯកសារស្នើសុំប្រកបអាជីវកម្មតាមអាសយដ្ឋានអេឡិចត្រូនិកមកច្រកចេញ
ចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
៣. អ្នកដាក់ពាក្យស្នើសុំប្រកបអាជីវកម្ម ត្រូវរង់ចាំការឆ្លើយតបក្នុងរយៈពេល៥(ប្រាំ)ថ្ងៃ នៃ
ថ្ងៃធ្វើការ បន្ទាប់ពីមន្ត្រីច្រកចេញចូលតែមួយបានទទួលពាក្យស្នើសុំ
៤. ប្រសិនបើពុំមានឯកសារគ្រប់គ្រាន់ អ្នកស្នើសុំប្រកបអាជីវកម្មត្រូវបំពេញឯកសារឲ្យ
បានគ្រប់គ្រាន់ក្នុងរយៈពេល៣០(សាមសិប) ថ្ងៃ បន្ទាប់ពីសាមីខ្លួនបានទទួលការជូន
ដំណឹងពីមន្ត្រីច្រកចេញចូលតែមួយ។ ករណីមិនបានបំពេញសំណុំបែបបទឲ្យបានគ្រប់
គ្រាន់តាមកាលកំណត់ខាងលើ ហើយពុំមានហេតុផលសមស្រប សំណើសុំផ្តល់សេវា
ត្រូវចាត់ទុកជាមោឃៈ
៥. បន្ទាប់ពីមានការឆ្លើយតបពីមន្ត្រីច្រកចេញចូលតែមួយថា បានបំពេញឯកសារគ្រប់
គ្រាន់ហើយ សាមីខ្លួនត្រូវយកសំណុំបែបបទស្នើសុំប្រកបអាជីវកម្ម មកដាក់នៅច្រក
ចេញចូលតែមួយ ហើយត្រូវបង់ថ្លៃសេវារដ្ឋបាល និងទទួលយកបង្កាន់ដៃសំអាង
៦. អ្នកដាក់ពាក្យស្នើសុំប្រកបអាជីវកម្ម អាចមកទទួលយកអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកប
អាជីវកម្មនៅច្រកចេញចូលតែមួយក្នុងរយៈពេល០៧ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីសាមីខ្លួន
បានទទួលបង្កាន់ដៃសំអាង។

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង ព័ត៌មាន

ក្រសួងព័ត៌មាន
•    អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

•    ទូរស័ព្ទ : ០២៣ ៧២៤ ៥១៤/ ០២៣ ៤៣០ ២២៧
•    ទូរសារ : ០២៣ ៤២៧ ៤៧៥
•    គេហទំព័រ : www.inb.gov.kh
•    អ៊ីម៉ែល : info@inb.gov.kh


យោបល់៖

•    អ្នកស្នើសុំផ្តល់សេវា អាចដាក់ពាក្យបណ្តឹងតវ៉ានៅប្រអប់សំបុត្រគណនេយ្យភាពនៅ ច្រកចេញចូលតែមួយ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឬប្តឹងទៅប្រធានស្ថាប័នដែលសាមីខ្លួនបានដាក់ពាក្យស្នើសុំ ប្រសិនបើសំណើរបស់ខ្លួនពុំត្រូវបានផ្តល់ជូនតាមលក្ខខណ្ឌខាងលើ។
•    រាល់ដំណើរការធ្វើអាជីវកម្មត្រូវគោរពរដ្ឋធម្មនុញ្ញ បទប្បញ្ញត្តិច្បាប់ ប្រកាស បទបញ្ជា សារាចរណែនាំ សេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ក្រមសីលធម៌ វិជ្ជាជីវៈសារ-ព័ត៌មាន និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន
•    ផ្តល់របាយការណ៍អំពីសកម្មភាពការងារផ្សព្វផ្សាយជូនក្រសួងព័ត៌មាន និងរាយការណ៍ មកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍៖
១. បញ្ជីឈ្មោះ រចនាសម្ព័ន្ធរបស់អង្គភាព (ប្រសិនបើមានការផ្លាស់ប្តូរថ្មី)
២. លិខិតបញ្ជាក់អាសយដ្ឋានរោងពុម្ព និងចំនួនបោះពុម្ព ដែលចុះហត្ថលេខាដោយ
ប្រធានអង្គភាព
៣. អាសយដ្ឋានទីស្នាក់ការរបស់អង្គភាព ដែលមានបញ្ជាក់ពីចៅសង្កាត់ ឬមេឃុំ
(ប្រសិនបើផ្លាស់ប្តូរទីតាំងថ្មី)។


វាយតម្លៃ៖



មតិយោបល់