២៤.ការចុះបញ្ជិកាអនុញ្ញាតបើកគ្រឹះស្ថានសិក្សា អបវ (អង្គការ/សមាគម) រយៈពេលលើសពី៣ខែ
គោលបំណង៖
ដើម្បីឱ្យគ្រឹះស្ថានសិក្សា អង្គការមិនមែនរដ្ឋាភិបាល/សមាគម ដែលធ្វើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទទួលបានភាពស្របច្បាប់
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
-សារាចរណែនាំលេខ ០១ សរណន ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០១១ ស្តីពីការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការងារអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
-ប្រកាសលេខ ០៦៧/១៥កប/ប្រក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ទៅរបស់នាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថាន សិក្សា
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
គ្រឹះស្ថានសិក្សា អង្គការមិនមែនរដ្ឋាភិបាល/សមាគម ដែលមានបំណងបើកវគ្គ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ
ស្តង់ដារសេវា៖
-តម្លៃសេវា = មិនគិតកម្រៃសេវា
-រយៈពេលផ្តល់សេវា = 30ថ្ងៃ
-សុពលភាពនៃសេវា = ៣ឆ្នាំ
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
ចុះបញ្ជិកាអង្គការ/សមាគមជាតិ និងអន្តរជាតិ៖
1.លិខិតស្នើសុំ
2.លិខិតទទួលស្គាល់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (សម្រាប់អង្គការ/សមាគមបរទេស) និងប្រកាសទទួលស្គាល់ពីក្រសួងមហាផ្ទៃ(សម្រាប់អង្គការ/សមាគមក្នុងស្រុក)
3.កិច្ចព្រមព្រៀងគម្រោងការសកម្មភាព និងផែនការថវិកាសម្រាប់រយៈពេល ០៣ឆ្នាំ ជាភាសាខ្មែរ និងភាសាអង់គ្លេស
4.លិខិតផ្តល់សិទ្ធិតំណាងអង្គការនៅប្រទេសកម្ពុជា វិញ្ញាបនបត្របញ្ជាក់កម្មសិទ្ធិអគារ/កិច្ចសន្យាជួលអគារ
5.រចនាសម្ព័ន្ធគ្រប់គ្រងអង្គការ/សមាគម
6.បញ្ជីរាយនាមគណៈគ្រប់គ្រង សាស្រ្តាចារ្យ និងបុគ្គលិកជាតិ និងអន្តរជាតិនិងប្រវត្តិរូបសង្ខេប
-បញ្ជីរាយនាមអ្នកគ្រប់គ្រង
-បញ្ជីរាយនាមសាស្រ្តាចារ្យ
-បញ្ជីរាយនាមបុគ្គលិក
7.កម្មវិធីសិក្សាតាមមុខជំនាញបណ្តុះបណ្តាលដែលស្នើ
8. បញ្ជីរាយនាមសិស្ស-និស្សិត និងសិក្ខាកាមកំពុងទទួលការបណ្តុះបណ្តាល
9. ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសម្ភារៈបរិក្ខារ
- ទំហំផ្ទៃដី អគារ រោងជាង បន្ទប់ពិសោធន៍ សាលប្រជុំ។ល។
- សម្ភារៈបរិក្ខាររោងជាង មន្ទីរពិសោធន៍
- សម្ភារៈឧបទេសបង្រៀន
- បណ្ណាល័យ និងសៀវភៅ ឯកសារ
10. រូបថតទីតាំង និងសកម្មភាព
នីតិវិធីនៃការផ្ដល់សេវា៖
1.កញ្ចប់ឯកសារនៃការចុះបញ្ជិកានេះអាចរកបាន៖
- នៅនាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (សម្រាប់គ្រឹះស្ថានដែលបណ្តុះបណ្តាលវគ្គវែងចាប់ពី ០៣ខែឡើង ដល់កម្រិតឧត្តមសិក្សា ដើម្បីស្នើសុំការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តី)។
-តាមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត (សម្រាប់គ្រឹះស្ថានដែលបណ្តុះ-
បណ្តាលវគ្គខ្លីក្រោម ០៣ខែ ដើម្បីស្នើសុំការអនុញ្ញាត ពីប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី-ខេត្ត)។
2.ត្រូវបំពេញឯកសារ និងរៀបចំឯកសារតាមលក្ខខណ្ឌនៃការចុះបញ្ជិកា
3.ត្រូវយកសំណុំឯកសារនៃការចុះបញ្ជិកាដែលបានបំពេញត្រឹមត្រូវតាមលក្ខណ្ឌខាងលើ មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
•អាសយដ្ឋាន៖ អគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណុ្ឌទួលគោក រាជធានីភ្នំពេញ
•នាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា
•អគារអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
•ការិយាល័យគ្រប់គ្រងគ្រឹះស្ថាន
•ទូរស័ព្ទលេខ : ០២៣ ៨៨២ ៩១៩
យោបល់៖
គ្រប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ ដែលមានកម្រិតបណ្តុះបណ្តាលរយៈពេលចាប់ពី ០៣ខែឡើង ត្រូវបំពេញសំណុំបែបបទចុះបញ្ជិកានៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (នាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា) តាមលក្ខខណ្ឌរបស់ក្រសួង ដើម្បីក្លាយជាគ្រឹះស្ថានសិក្សាស្របច្បាប់។ ការសុំបន្តសុពលភាព តម្លៃសេវាគឺមិនគិតកម្រៃសេវា
ហើយរយៈពេលផ្តល់សេវាគឺ ៣០ថ្ងៃ ចំណែកសុពលភាពនៃសេវាគឺ ៣ឆ្នាំ។