ចុះបញ្ជីអាជ្ញាបណ្ណអណ្ដូងរ៉ែបើក និងការដ្ឋានវាយថ្មសម្រាប់ខ្សាច់សំណង់ ក្រួស ឡាតេរីត ដីឥដ្ឋ
គោលបំណង៖
អាជ្ញាបណ្ណអាជីវកម្មធនធានរ៉ែក្នុងគោលបំណងអនុវត្តការងារស្វែងរុករក និងអាជីវកម្មរ៉ែ រ៉ែសំណង់ និងធនធានរ៉ែឧស្សាហកម្មណាមួយបម្រើឱ្យការសាងសង់ឧស្សាហកម្មគីមី ឧស្សាហកម្មកែច្នៃ ហើយជីកយកអណ្ដូងរ៉ែបើក ឬការដ្ឋានវាយថ្ម។
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
• ច្បាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ
• ប្រកាសអន្តរក្រសួងលេខ១៤៥១ សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ដីពីការផ្ដល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់
• ប្រកាសអន្តរក្រសួងលេខ១៩១ ប្រក.បស្ថ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ស្ដីពីចំណាត់ថ្នាក់នៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន សម្រាប់គម្រោងអាជីវកម្មរ៉ែសំណង់គ្រប់ប្រភេទ ឬរ៉ែផ្សេងទៀត ដែលមានលក្ខណៈជាសិប្បកម្ម ឬខ្នាតតូច
• ប្រកាសអន្តរក្រសួងលេខ២៨៤ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ស្ដីពី អត្រាសួយសារលើតម្លៃធនធានរ៉ែ និងនីតិវិធីនៃការបង់សួយសារ
• សេចក្ដីណែនាំលេខ០២៦៣ រថ.អធរ.សណន ស្ដីពីការបង់អត្ថប្រយោជន៍បន្ថែម មូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងមូលនិធិសម្រាប់ការគ្រប់គ្រង និងកសាងសមត្ថភាពចំពោះធនធានរ៉ែសំណង់។
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
នីតិបុគ្គល ឬ រូបវ័ន្តបុគ្គល
ស្តង់ដារសេវា៖
ដើម្បីដំណើរការឯកសារស្នើសុំចុះបញ្ជីអាជ្ញាបណ្ណអណ្ដូងរ៉ែបើក និងការដ្ឋានវាយថ្មសម្រាប់ខ្សាច់សំណង់ ក្រួស ឡាតេរីត ដីឥដ្ឋ អតិថិជនត្រូវ ៖
1. បង់កម្រៃចុះបញ្ជីអាជ្ញាបណ្ណចំនួន ៨០០,០០០ រៀល
2. ក្រសួងរ៉ែនិងថាមពល ប្រើប្រាស់ពេលវេលា ៤៥ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ដំណើរការផ្ដល់សេវា
3. មានសុពលភាពទៅតាមសុពលភាពអាជ្ញាបណ្ណ។
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
តម្រូវការឯកសារដើម្បីទទួលបានសេវា
ឯកសារសម្រាប់ដាក់ពាក្យសុំចុះបញ្ជីអាជ្ញាបណ្ណអណ្ដូងរ៉ែបើក និងការដ្ឋានវាយថ្មសម្រាប់ខ្សាច់សំណង់ ក្រួស ឡាតេរីត ដីឥដ្ឋ រួមមាន៖
• ពាក្យស្នើសុំចុះបញ្ជីអាជ្ញាបណ្ណអណ្ដូងរ៉ែបើក និងការដ្ឋានវាយថ្មសម្រាប់ខ្សាច់សំណង់ ក្រួស ឡាតេរីត ដីឥដ្ឋ...១ច្បាប់
• ច្បាប់ចម្លងអាជ្ញាបណ្ណដែលនៅមានសុពលភាព...១ច្បាប់
• បណ្ណបង់កម្រៃចុះបញ្ជីអាជ្ញាបណ្ណ...១ច្បាប់
នីតិវិធីនៃការផ្ដល់សេវា៖
ក.ដំណើរការឯកសារ
1. សម្បទានិកត្រូវមកដាក់ពាក្យស្នើសុំចុះបញ្ជីអាជ្ញាបណ្ណនៅច្រកចេញចូលតែមួយរបស់ក្រសួងរ៉ែនិងថាមពល
2. ច្រកចេញចូលតែមួយបញ្ជូនសំណុំឯកសារជូនឯកឧត្តមរដ្ឋមន្រ្តី
3. ឯកឧត្តមរដ្ឋមន្រ្តីចាត់អគ្គនាយកដ្ឋានធនធានរ៉ែពិនិត្យសំណុំឯកសារ
4. អគ្គនាយកដ្ឋានធនធានរ៉ែចាត់នាយកដ្នានជំនាញត្រួតពិនិត្យឯកសារទៅតាមប្រភេទអាជ្ញាបណ្ណដែលអាជីវករស្នើសុំ
5. អង្គភាពជំនាញមានរយៈពេល ៤៥ថ្ងៃ នៃថ្ងៃធ្វើការ ដើម្បីដំណើរការនីតិវិធី ដើម្បីរៀបចំសំណុំឯកសារបញ្ជូនមកថ្នាក់ដឹកនាំទទួលបន្ទុកតាមឋានានុក្រម ដើម្បីផ្ដល់យោបល់ មុននឹងឈានដល់ ឯកឧត្តមរដ្ឋមន្រ្តីពិនិត្យ និងសម្រេចចុះបញ្ជីអាជ្ញាបណ្ណ
6. សម្បទានិកត្រូវមកបង់កម្រៃចុះបញ្ជីអាជ្ញាបណ្ណនៅការិយាល័យគ្រប់គ្រងចំណូលមិនមែនសារពើពន្ធធនធានរ៉ែ នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រោយពីមានការសម្រេចចុះបញ្ជីអាជ្ញាបណ្ណ និងទៅយកវិញ្ញាបនបត្រចុះបញ្ជីអាជ្ញាបណ្ណពីនាយកដ្ឋានជំនាញបន្ទាប់ពីបានបង់កម្រៃអាជ្ញាបណ្ណ
ខ.ព័ត៌មាន
• ព័ត៌មានពាក់ព័ន្ធនឹងការផ្ដល់សេវាមានការបិទផ្សាយនៅក្រសួងរ៉ែនិងថាមពល និងតាមរយៈគេហទំព័ររបស់ក្រសួងរ៉ែនិងថាមពល www.mme.gov.kh
គ.ភាពឆ្លើយតប
• ផ្ដល់ព័ត៌មាន និងប្រឹក្សាយោបល់នៅច្រកចេញចូលតែមួយក្រសួងរ៉ែនិងថាមពល និងលេខាធិការដ្ឋាន នៃអគ្គនាយកដ្ឋានធនធានរ៉ែ ដោយមានតុ កៅអីសម្រាប់អង្គុយរង់ចាំ
• មានការសម្របសម្រួល និងអន្តរាគមន៍ក្នុងករណីដែលមានការអនុវត្តខុសនីតិវិធីដែលមានចែងក្នុងប្រកាសរបស់ក្រសួងរ៉ែនិងថាមពល
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រសួង រ៉ែ និងថាមពល
ក្រសួងរ៉ែនិងថាមពល
ក្រសួងរ៉ែនិងថាមពល
អគារលេខ៧៩-៨៩ ផ្លូវប៉ាស្ទ័រ(៥១) សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទ (៨៥៥) ២៣ ២១៩ ៥៧៤
ទូរសារ (៨៥៥) ២៣ ២១៩ ៥៨៤
គេហទំព័រ www.mme.gov.kh
យោបល់៖
- ក្រុមហ៊ុន/សហគ្រាសទាំងអស់ត្រូវតែចុះបញ្ជីអាជ្ញាបណ្ណដើម្បីដំណើរការអាជីវកម្មធនធានរ៉ែ
- ត្រូវចុះបញ្ជីអាជ្ញាបណ្ណជាថ្មីម្ដងទៀតបន្ទាប់ពីមានការស្នសុំអាជ្ញាបណ្ណថ្មី ឬស្នើសុំពន្យារបន្តអាជ្ញាបណ្ណ