សេវាផ្តល់លិខិតអនុញ្ញាត ៖ នាំចេញ/នាំចូលឧបករណ៍ថតចម្លង
គោលបំណង៖
• សំដៅលើការធ្វើអាជីកម្មត្រឹមត្រូវស្របច្បាប់លើផលិតផលវប្បធម៌ និងធានានូវកាគោរពសិទ្ធិ
• អ្នកនិពន្ធសិទ្ធិប្រហាក់ប្រហែល និងការពារនូវផលិតផលវប្បធម៌ជាស្នាដៃអ្នកនិពន្ធ
• អ្នកសម្តែង ផលិតករ(ហ្វូណូក្រាម ភាពយន្ត សោតទស្សន៍ តន្ត្រី)
• ផ្តល់ឱ្យអតិថិជនជាអាជីវករ ធ្វើអាជីវកម្មលើស្នាដៃ អក្សរសាស្រ្ត សិល្បៈ និងតូរ្យតន្ត្រី គ្មានអ្នកទទួលមរតក ឬ គ្មានមតកសាសន៍ ដើម្បីផលិតបន្តជាចម្រៀងខារ៉ាអូខេ
ខ្សែវីដេអូ ខ្សែភាពយន្ត...
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
• ច្បាប់សិទ្ធិអ្នកនិពន្ធសិទ្ធិប្រហាក់ប្រហែល ប្រកាសឱ្យប្រើថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០៣
• ប្រកាសលេខ ៦០ ប្រ.ក/វវស ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៣ ស្តីពីការបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដែលរំលោភបំពានិងលើសិទ្ធិអ្នកនិពន្ធសិទ្ធិប្រហាក់ប្រហែល
• ប្រកាសអន្តរក្រសួងពាណិជ្ជកម្ម ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី២០ខែកក្កដាឆ្នាំ២០០៥
ស្តីពីកិច្ចការពារការរំលោភសិទ្ធិសីលធម៌របស់អ្នកនិពន្ធសិទ្ធិប្រហាក់ប្រហែល
• ប្រកាសលេខ ១៨៦ ប្រ.ក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១១ ស្តីពី ការគ្រប់គ្រងអាជីវកម្ម និងសេវាកម្មសៀវភៅ
• ប្រកាសអន្តរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លេខ ៦៥៧ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦
ស្តីពីការផ្តល់សេវាសាធារណៈ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
• ប្រកាសលេខ១៥០ ប្រ.ក របស់ក្រសួងវប្បធម៌ និងវិចិត្រសល្បៈ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២ ស្តីពីការគ្រប់គ្រងអាជីវកម្មឌិសអុបទីក និងឧបករណ៍ថតចម្លង
• ប្រកាសលេខ១៥១ ប្រ.ក របស់ក្រសួងវប្បធម៌ និងវិចិត្រសល្បៈ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២ ស្តីពីការគ្រប់គ្រងអាជីវកម្មសេវាថតចម្លង
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
• ពលរដ្ឋខ្មែរគ្រប់រូបដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
• ជនបរទេសដែលមានលិខិតឆ្លងដែនដែលកំពុងមានសុពលភាព
ស្តង់ដារសេវា៖
• រយៈពេល៖ ០៥ថ្ងៃ នៃថ្ងៃធ្វើការសម្រាប់គ្រប់សេវាទាំងអស់ លើកលែងតែសេវាលិខិតអនុញ្ញាតផលិតឌីសអុបទិក មានរយៈពេល ១០ថ្ងៃ នៃថ្ងៃធ្វើការ
• កម្រៃសេវា៖
លិខិតអនុញ្ញាតនាំចេញ/នាំចូល(ឧបករណ៍ថតចម្លង).......៦០,០០០រៀល
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
• ពាក្យសុំផ្តល់លិខិតអនុញ្ញាត ....................................... ចំនួន ០១ ច្បាប់
• កិច្ចសន្យាអាជីវកម្ម ................................................... ចំនួន ០១ ច្បាប់
• ព័ត៌មានលម្អិតពីអាជីវកម្ម .......................................... ចំនួន ០១ ច្បាប់
• អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន(ថតចម្លង) ........... ចំនួន ០១ ច្បាប់
• លិខិតចុះបញ្ជីពាណិជ្ជកម្ម .......................................... ចំនួន ០១ ច្បាប់
• ប្លង់ទីតាំងអាជីវកម្ម ................................................... ចំនួន ០១ ច្បាប់
• រូបថត៤x៦ ........................................................... ចំនួន ០៣សន្លឹក
នីតិវិធីនៃការផ្ដល់សេវា៖
មានចំនួន ៩ដំណាក់កាល៖
១-ការិយាល័យរដ្ឋបាលទទួលឯកសារចូល និងពិនិត្យ (មានបញ្ហាឱ្យអ្នកស្នើសុំ
កែតម្រូវ) អត់បញ្ហាកំណត់បង្ហាញសំណុំរឿងបញ្ជូនទៅ
២-ការិយាល័យការពារស្នាដៃ ពិនិត្យបច្ចេកទេស និងកំណត់បង្ហាញពីការអនុញ្ញាត និងមិនអនុញ្ញាត (បញ្ជូនទៅការិយាល័យរដ្ឋបាល បញ្ជូនទៅអ្នកស្នើសុំវិញ) បញ្ជូន
៣-អនុប្រធានប្រធាននាយកដ្ឋាន ធ្វើកំណត់បង្ហាញ ជូន
៤-ប្រធាននាយកដ្ឋាន ធ្វើកំណត់បង្ហាញ ជូន
៥-អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ធ្វើកំណត់បង្ហាញ ជូន
៦-រដ្ឋមន្រ្តី សម្រេច
៧-ការិយាល័យការពារស្នាដៃ រៀបចំសេចក្តីសម្រេច
៨-រដ្ឋមន្រ្តី ចុះហត្ថលេខា បញ្ជូន
៩-ការិយាល័យរដ្ឋបាល ជូនសេចក្តីសម្រេចដល់អ្នកស្នើសុំ (បង់ប្រាក់)
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ
នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធប្រហាក់ប្រហែល
អាសយដ្ឋាន ៖ អគារលេខ២២៧ មហាវិថីព្រះនិងរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
- ទូរស័ព្ទ ៖ ០២៣ ២១៧ ៦៤៥
- ទូរសារ ៖ ០២៣ ២១៨១៤៨
- វែបសាយ ៖ www.copyrightkh.org
យោបល់៖
• ដើម្បីការធានាការផ្តល់សេវា និង ការធ្វើអាជិវកម្មត្រឹមត្រូវតាមច្បាប់
• ការទទួលស្គាល់ពីស្ថាប័នរដ្ឋលើម្ចាស់សិទ្ធិនៃស្នាដៃ
• កាត់បន្ថយការរំលោភសិទ្ធិអ្នកនិពន្ធសិទ្ធិប្រហាក់ប្រហែល និងលើកទឹកចិត្តដល់អ្នកបង្កើតស្នាដៃអក្សរសាស្ត្រ សិល្បៈ តូរ្យតន្រ្តីថ្មីៗ
• ប្រជាពលរដ្ឋមានឱកាសចូលរួមការពារសិទ្ធិអ្នកនិពន្ធ និងចូលរួមបង្កើតគំនិតថ្មីៗ