សេវាសុំសិទ្ធិធ្វើអាជីវកម្មលើស្នាដៃគ្មានអ្នកទទួលមរតក ឬគ្មានមតកសាសន៍ ៖ ស្នាដៃតូរ្យតន្ត្រី (ផលិតឡើងវិញនូវតន្ត្រីមានទំនុកច្រៀង ឬគ្មានទំនុកច្រៀង)


គោលបំណង៖

•    សំដៅលើការធ្វើអាជីកម្មត្រឹមត្រូវស្របច្បាប់លើផលិតផលវប្បធម៌ និងធានានូវកាគោរពសិទ្ធិ
•    អ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងការពារនូវផលិតផលវប្បធម៌ជាស្នាដៃអ្នកនិពន្ធ
•    អ្នកសម្តែង ផលិតករ(ហ្វូណូក្រាម ភាពយន្ត សោតទស្សន៍ តន្ត្រី)
•    ផ្តល់ឱ្យអតិថិជនជាអាជីវករ ធ្វើអាជីវកម្មលើស្នាដៃ អក្សរសាស្រ្ត សិល្បៈ និងតូរ្យតន្ត្រី គ្មានអ្នកទទួលមរតក ឬគ្មានមតកសាសន៍ ដើម្បីផលិតបន្តជាចម្រៀងខារ៉ាអូខេ
ខ្សែវីដេអូ ខ្សែភាពយន្ត...


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    ច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ប្រកាសឱ្យប្រើថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០៣
•    ប្រកាសលេខ ៦០ ប្រ.ក/វវស ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៣ ស្តីពីការបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដែលរំលោភបំពា និងលើសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល
•    ប្រកាសអន្តរក្រសួងពាណិជ្ជកម្ម ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី២០ខែកក្កដាឆ្នាំ២០០៥
ស្តីពីកិច្ចការពារការរំលោភសិទ្ធិសីលធម៌របស់អ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
•    ប្រកាសលេខ ១៨៦ ប្រ.ក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១១ ស្តីពី ការគ្រប់គ្រងអាជីវកម្ម និងសេវាកម្មសៀវភៅ
•    ប្រកាសអន្តរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លេខ ៦៥៧ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦
ស្តីពីការផ្តល់សេវាសាធារណៈ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
•    ប្រកាសលេខ១៥០ ប្រ.ក របស់ក្រសួងវប្បធម៌ និងវិចិត្រសល្បៈ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២ ស្តីពីការគ្រប់គ្រងអាជីវកម្មឌិសអុបទីក និងឧបករណ៍ថតចម្លង
•    ប្រកាសលេខ១៥១ ប្រ.ក របស់ក្រសួងវប្បធម៌ និងវិចិត្រសល្បៈ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២ ស្តីពីការគ្រប់គ្រងអាជីវកម្មសេវាថតចម្លង


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

•    ពលរដ្ឋខ្មែរគ្រប់រូបដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
•    ជនបរទេសដែលមានលិខិតឆ្លងដែនិងដែលកំពុងមានសុពលភាព


ស្តង់ដារសេវា៖

•    រយៈពេល៖ ០៥ថ្ងៃ នៃថ្ងៃធ្វើការសម្រាប់គ្រប់សេវាទាំងអស់
•    កម្រៃសេវា ត្រូវបានកំណត់តាមប្រកាសរួមលេខ ៦៥៧ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ដូចខាងក្រោម៖
ស្នាដៃតូរ្យតន្ត្រីផលិតឡើងវិញនូវតន្ត្រីមានទំនុកច្រៀង ឬ គ្មានទំនុកច្រៀង(១បទ).........................................................................៣០,០០០រៀល


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

•    ពាក្យសុំសិទ្ធិធ្វើអាជីវកម្មលើស្នាដៃគ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍ ................................................................. ចំនួន ០១ ច្បាប់
•    គំរូស្នាដៃដើម(សៀវភៅ អត្ថបទ ចំណងជើងបទចម្រៀង ទំនុកច្រៀង និងចង្វាក់ច្រៀង).......................................................... ចំនួន ០១ ច្បាប់
•    អត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនអ្នកស្នើសុំ(ថតចម្លងបើជារូបវន្តបុគ្គល) ............................................................................. ចំនួន ០១ ច្បាប់
•    សេចក្តីសម្រចបើកផលិតកម្មចេញដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឬលិខិតចុះបញ្ជីពាណិជ្ជកម្មចេញដោយក្រសួងពាណិជ្ជកម្ម
(ថតចម្លងបើជានីតិបុគ្គល) ........ ចំនួន ០១ ច្បាប់
•    លិខិតផ្ទេរសិទ្ធិពាក់ព័ន្ធផ្សេងៗ .................................... ចំនួន ០១ ច្បាប់

ទាញយកទម្រង់បែបបទស្នើសុំ ទាញយកទម្រង់បែបបទស្នើសុំ


នីតិវិធីនៃការផ្ដល់សេវា៖

មានចំនួន៧ដំណាក់កាល៖
១-ការិយាល័យរដ្ឋបាលទទួលឯកសារចូល និងពិនិត្យ (មានបញ្ហាឱ្យអ្នកស្នើសុំកែតម្រូវ) អត់បញ្ហាកំណត់បង្ហាញសំណុំរឿងបញ្ជូនទៅ
២-ការិយាល័យការពារស្នាដៃ ពិនិត្យបច្ចេកទេស និងកំណត់បង្ហាញពីការអនុញ្ញាត និងមិនអនុញ្ញាត (បញ្ជូនទៅការិយាល័យរដ្ឋបាល បញ្ជូនទៅអ្នកស្នើសុំវិញ) បញ្ជូន
៣-អនុប្រធានប្រធាននាយកដ្ឋាន ធ្វើកំណត់បង្ហាញ ជូន
៤-ប្រធាននាយកដ្ឋាន សម្រេច បញ្ជូន
៥-ការិយាល័យការពារស្នាដៃ រៀបចំឯកសារ (លិខិតអនុញ្ញាត) បញ្ជូន
៦-ប្រធាននាយកដ្ឋាន ចុះហត្ថលេខា (លើលិខិតអនុញ្ញាត) បញ្ជូន
៧-ការិយាល័យរដ្ឋបាល ជូនលិខិតអនុញ្ញាតដល់អ្នកស្នើសុំ (បង់ប្រាក់)

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ

នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធប្រហាក់ប្រហែល

អាសយដ្ឋាន ៖ អគារលេខ២២៧ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ
- ទូរស័ព្ទ ៖ ០២៣ ២១៧ ៦៤៥
- ទូរសារ ៖ ០២៣ ២១៨១៤៨
- វែបសាយ ៖ www.copyrightkh.org


យោបល់៖

•    ដើម្បីការធានាការផ្តល់សេវា និង ការធ្វើអាជិវកម្មត្រឹមត្រូវតាមច្បាប់
•    ការទទួលស្គាល់ពីស្ថាប័នរដ្ឋលើម្ចាស់សិទ្ធិនៃស្នាដៃ
•    កាត់បន្ថយការរំលោភសិទ្ធិអ្នកនិពន្ធសិទ្ធិប្រហាក់ប្រហែលនិងលើកទឹកចិត្តដល់អ្នកបង្កើតស្នាដៃអក្សរសាស្ត្រ សិល្បៈ តូរ្យតន្រ្តីថ្មីៗ
•    ប្រជាពលរដ្ឋមានឱកាសចូលរួមការពារសិទ្ធិអ្នកនិពន្ធ និងចូលរួមបង្កើតគំនិតថ្មីៗ


វាយតម្លៃ៖



មតិយោបល់