សេវាចុះបញ្ជីនាំចូលភាពយន្ត (ឯកសារខ្នាតខ្លី គំនូរជីវចល ស្ប៉ត ចម្រៀងកាយវិការខារ៉ាអូខេ)
គោលបំណង៖
ផ្តល់ឱ្យអតិថិជនដែលមានបំណងនាំចូលភាពយន្តមកបញ្ចាំងនៅព្រះរាជាណាចក្រកម្ពុជា
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
• អនុក្រឹត្យលេខ២៣៤ អនក្រ.បក ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត
• ប្រកាសលេខ៩៦ ប្រក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
ក្រុមហ៊ុនចែកចាយភាពយន្ត
ស្តង់ដារសេវា៖
• រយៈពេល ៖ ផ្តល់សេវា០២ថ្ងៃ ( ថ្ងៃធ្វើការ )
-ឯកសារខ្នាតខ្លី គំនូរជីវចល ស្ប៉ត ចម្រៀងកាយវិការខារ៉ាអូខេ ៥,០០០រៀល
ប្រកាសរួមលេខ ៦៥៧ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការ ផ្តល់សេវាសាធារណៈ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
-ពាក្យស្នើសុំចុះបញ្ជីនាំចូល ចំនួន ០១ច្បាប់
-បញ្ជីឈ្មោះស្នាដៃភាពយន្ត ចំនួន ០១ច្បាប់
-កិច្ចសន្យាទិញលក់ស្របច្បាប់ពីក្រុមហ៊ុនដែលជាម្ចាស់សិទ្ធិស្នាដៃ”ច្បាប់ដើម” ចំនួន ០១ច្បាប់
-បង្កាន់ដៃពន្ធនាំចូល”ច្បាប់ដើម”(ក្នុងករណីមានភ្ជាប់ផលិតផលមកជាមួយ) ចំនួន ០១ច្បាប់
នីតិវិធីនៃការផ្ដល់សេវា៖
មានចំនួន ៣ដំណាក់កាល៖
១-អ្នកស្នើសុំបំពេញពាក្យសុំ, បញ្ជីឈ្មោះស្នាដៃភាពយន្ត កិច្ចសន្យាទិញលក់ស្របច្បាប់ពីក្រុមហ៊ុនដែលជាម្ចាស់សិទ្ធិស្នាដៃ”ច្បាប់ដើម” ឯកសារតម្រូវផ្សេងៗ
ដាក់មកការិយាល័យរដ្ឋបាល (ច្រកចេញ-ចូលតែមួយ) ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ និងចុះលេខចូល។ បើឯកសារស្នើសុំត្រឹមត្រូវហើយ
បញ្ជូនទៅការិយាល័យពិនិត្យខ្លឹមសារ រូបភាព ដើម្បីធ្វើកំណត់ បង្ហាញទៅអនុប្រធាននាយកដ្ឋានទទួលបន្ទុក ករណីឯកសារមិនត្រឹមត្រូវ តម្រូវឱ្យសាមីជនកែតម្រូវ។
២-អនុប្រធាននាយកដ្ឋានពិនិត្យ និងមានមតិលើកំណត់បង្ហាញ
៣-ប្រធាននាយកដ្ឋានពិនិត្យចុះហត្ថលេខាលើពាក្យស្នើសុំ ចុះបញ្ជីការិយាល័យរដ្ឋបាល នៃនាយកដ្ឋានភាពយន្តអញ្ជើញម្ចាស់មក បង់ប្រាក់ និងលិខិតចុះបញ្ជី
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ
• នាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌
- អាសយដ្ឋាន ៖ អគារលេខ៧០ ផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ
- ទូរស័ព្ទ-ទូរសារ ៖ ០២៣ ២១១ ០០៤
- ទូរស័ព្ទទំនាក់ទំនង ៖ ០២៣ ២១៥ ៤៦៩
- អីុម៉ែល ៖ info@cambodiafilm.gov.kh
- គេហទំព័រ ៖ www.cambodiafilm.gov.kh