លិខិតអនុញ្ញាតថតកម្មភាពយន្តខ្មែរ (ខ្សែភាពយន្តខ្នាតខ្លី)
គោលបំណង៖
• គ្រប់គ្រងការផលិត ការធ្វើអាជីវកម្មស្នាដៃភាពយន្តដើម្បីលើកស្ទួយវប្បធម៌ ខ្មែរឱ្យមានការរីកចម្រើន
• តម្រង់ទិស និងលើកកម្ពស់គុណភាពភាពយន្តខ្មែរ
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
• អនុក្រឹត្យលេខ២៣៤ អនក្រ.បក ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត
• ប្រកាសលេខ៩៦ ប្រក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
ប្រជាជនខ្មែរ ឬបរទេសមានទីលំនៅអចិន្ត្រៃយ៍ ក្នុងព្រះរាជាណាចក្រកម្ពុជា មានអាយុយ៉ាតិច១៨ឆ្នាំ
ស្តង់ដារសេវា៖
• សេវាទាំងអស់មានរយៈពេលនៃការផ្តល់សេវា ០៥ថ្ងៃ នៃថ្ងៃធ្វើការលើកលែងតែសេវា (ខ្សែភាពយន្តខ្នាតវែង) ដែលមានរយៈពេល ១៥ថ្ងៃ នៃថ្ងៃធ្វើការ
-ខ្សែភាពយន្តខ្នាតខ្លី............................៤០,០០០រៀល
(ប្រកាសរួមលេខ ៦៥៧ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ)
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
-ពាក្យស្នើសុំផលិតស្នាដៃភាពយន្ត ចំនួន ០១ច្បាប់
-លិខិតបញ្ជាក់សុពលភាពរបស់ផលិតកម្ម/សមាគម/អង្គការ ចំនួន ០១ច្បាប់
-អត្ថបទសង្ខេបរឿង ចំនួន ០២ច្បាប់
-អត្ថបទនិពន្ធរឿងពិស្តារឬអត្ថបទថតភាពយន្ត ចំនួន ០២ច្បាប់
-លិខិតបញ្ជាក់ប្រគល់សិទ្ធិផលិតពីម្ចាស់ស្នាដៃ ចំនួន ០១ច្បាប់
-អត្ថបទចម្រៀង(ក្នុងករណីផលិតចម្រៀងកាយវិការ/ខារ៉ាអូខេ)ចំនួន ០២ច្បាប់
-អត្ថបទសង្ខេបគោលរឿង (ក្នុងករណីផលិតភាពយន្តឯកសារ)ចំនួន ០១ច្បាប់
-អត្ថបទថតស្ប៉ត់ (ក្នុងករណីផលិតជាស្ប៉ត់ពាណិជ្ជកម្ម) ចំនួន ០១ច្បាប់
-កិច្ចព្រមព្រៀងសហផលិត(ផលិតរួមគ្នារវាងផលិតកម្មក្នុងស្រុក/បរទេស) ចំនួន ០១ច្បាប់
នីតិវិធីនៃការផ្ដល់សេវា៖
មានចំនួន ៨ដំណាក់កាល៖
១-អ្នកស្នើសុំបំពេញពាក្យសុំ, អត្ថបទសង្ខេបរឿ អត្ថបទនិពន្ធរឿងពិស្តារ ឬអត្ថបទថតភាពយន្ត ឯកសារតម្រូវផ្សេងៗ ដាក់មកការិយាល័យរដ្ឋបាល (ច្រកចេញ-ចូលតែមួយ) ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ និងចុះលេខចូល។ បើឯកសារស្នើសុំត្រឹមត្រូវហើយ បញ្ជូនទៅការិយាល័យពិនិត្យខ្លឹមសារ រូបភាព ករណីឯកសារមិនត្រឹមត្រូវ តម្រូវឱ្យសាមីជនកែតម្រូវ
២-ការិយាល័យពិនិត្យខ្លឹមសារ រូបភាព ពិនិត្យរួច រៀបចំលើកសំណើដោយភ្ជាប់នូវកំណត់បង្ហាញ មូលវិចារ ជូនទៅអនុប្រធាននាយកដ្ឋានទទួលបន្ទុក
៣-អនុប្រធាននាយកដ្ឋានពិនិត្យ និងមានមតិលើកំណត់បង្ហាញ
៤-ប្រធាននាយកដ្ឋានពិនិត្យចុះហត្ថលេខាលើពាក្យស្នើសុំ ដើម្បីបញ្ជូនឯកសារ ទៅសុំគោលការណ៍សម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
៥-ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ មានមតិលើកំណត់បង្ហាញ
៦-អគ្គនាយករង បច្ចេកទេសវប្បធម៌មានមតិលើកំណត់បង្ហាញ
៧-អគ្គនាយកបច្ចេកទេសវប្បធម៌ មានមតិលើកំណត់បង្ហាញ
៨-អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ មានមតិលើកំណត់បង្ហាញ និងចុះហត្ថលេខាលើលិខិតអនុញ្ញាតថត ការិយាល័យរដ្ឋបាល នៃនាយកដ្ឋានភាពយន្តអញ្ជើញម្ចាស់មកបង់ប្រាក់ និងទទួលលិខិតអនុញ្ញាតថត
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ
• នាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌
- អាសយដ្ឋាន ៖ អគារលេខ៧០ ផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ
- ទូរស័ព្ទ-ទូរសារ ៖ ០២៣ ២១១ ០០៤
- ទូរស័ព្ទទំនាក់ទំនង ៖ ០២៣ ២១៥ ៤៦៩
- អីុម៉ែល ៖ info@cambodiafilm.gov.kh
- គេហទំព័រ ៖ www.cambodiafilm.gov.kh