ការផ្តល់លិខិតអនុញ្ញាតរៀបចំពិព័រណ៍ពាណិជ្ជកម្ម (កម្រៃនៃការគ្រប់គ្រង និងចាត់ចែងពិព័រណ៍ គិតក្នុង០១ស្តង់)


គោលបំណង៖

•    គ្រប់គ្រងរាល់ការរៀបចំពិព័រណ៍ពាណិជ្ជកម្មទាំងអស់ក្នុងប្រទេសកម្ពុជា
•    កត់ត្រានូវចំនួនពិព័រណ៍ដែលបានរៀបចំក្នុងប្រទេស ដើម្បីដាក់បញ្ជូលក្នុងប្រតិទិនពិព័រណ៍ប្រចាំឆ្នាំ
•    ដើម្បីរក្សាភាពប្រកួតប្រជែងដោយសមធម៌ ក្នុងក្របខ័ណ្ឌទីផ្សារសេរី
•    ការពារមិនឱ្យផ្សព្វផ្សាយ ឬឃោសនាពន្លើសការពិត
•    ដើម្បីជំរុញ និងគាំទ្រដល់សកម្មភាពពាណិជ្ជកម្ម ក្នុងការជួយអភិវឌ្ឍវិស័យសេដ្ឋកិច្ច


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    ព្រះរាជក្រមលេខនស/រកម/០៦៩៥/០៤ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៩៥ ស្ដីពី ការប្រកាសឱ្យប្រើនូវច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម
•    ព្រះរាជក្រមលេខ នស/រកម/០១៩៦/២៤ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ១៩៩៦ដែលប្រកាសឱ្យប្រើនូវច្បាប់ស្ដីពី ការបង្កើតក្រសួងពាណិជ្ជកម្ម
•    ព្រះរាជក្រមលេខ នស/រកម/១១៩៩/១២ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ស្ដីពី ការប្រកាសឱ្យប្រើនូវច្បាប់ស្ដីពី វិសោធនកម្មលើច្បាប់ស្ដីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម
•    អនុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៤ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម
•    ប្រកាសលេខ ១៩៨ ពណប្រក.បល ចុះថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៤ ស្តីពី ការប្រព្រឹត្តទៅរបស់នាយកដ្ឋានកិច្ចការពិព័រណ៍
•    ប្រកាសរួម ១៦៤៣ សហវប្រក. ចុះថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៤ ស្តីពី ការកែប្រែកម្រងសេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

ក្រុមហ៊ុនក្នុងស្រុក ឬបរទេស បណ្តាអង្គការ សមាគម ឬស្ថាប័នផ្សេងៗ ដែលរៀបចំពិព័រណ៍ពាណិជ្ជកម្ម។ ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ឬពិព័រណ៍មានលក្ខណៈពាណិជ្ជកម្ម បើទុកណាប្រធានបទជាប្រភេទវិជ្ជាជីវៈក៏ដោយ
គឺការរៀបចំពិព័រណ៍ទាំងនោះ ស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ដូច្នេះមុននឹងរៀបចំពិព័រណ៍ត្រូវសុំការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មជាមុនសិន


ស្តង់ដារសេវា៖

•    សេវារហ័សមិនអូសបន្លាយពេលវេលា ផ្តល់សេវាតាមលក្ខខណ្ឌកំណត់រយៈពេល០៧ ថ្ងៃ នៃថ្ងៃការងារ (ក្នុង០១លើក)
•    តម្លៃនៃការផ្តល់សេវា៖
កម្រៃនៃការគ្រប់គ្រង និងចាត់ចែងពិព័រណ៍(គិតក្នុង០១ស្តង់)
-    វិស័យទូទៅ(ប្រធានបទពាក់ព័ន្ធនឹងវិជ្ជាជីវៈ)...១០០,០០០ រៀល
-    ពិព័រណ៍ដែលមានប្រធានបទបម្រើវិស័យកសិកម្មជាលក្ខណៈអន្តរជាតិ.....................................................២០,០០០ រៀល
៣.កម្រៃភក្តីលើសេវារៀបចំពិព័រណ៍៨%នៃចំណូលសរុប (ក្នុង០១លើក) រយៈពេលនៃការផ្តល់សេវា០១ថ្ងៃ នៃថ្ងៃធ្វើការ។


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

ដើម្បីសុំលិខិតអនុញ្ញាត បណ្តាក្រុមហ៊ុន អង្គការ សមាគម និងស្ថាប័នធ្វើអាជីវកម្ម សេវាកម្មពិព័រណ៍ពាណិជ្ជកម្ម ត្រូវតែមានក្រុមហ៊ុនពិតប្រាកដដែលបានចុះបញ្ជីក្រុមហ៊ុននៅក្នុងក្រសួងពាណិជ្ជកម្ម ដោយកំណត់កម្មវត្ថុអាជីវកម្មរបស់ ខ្លួននៅក្នុងលក្ខន្តិកៈនៃក្រុមហ៊ុន។ រាល់ការរៀបចំតាំងពិព័រណ៍ពាណិជ្ជកម្ម ត្រូវកំណត់ឱ្យបានច្បាស់លាស់នូវប្រធានបទពិព័រណ៍ ពេលវេលា ទីតាំងរៀបចំ ព្រមទាំងឈ្មោះ និងអាសយដ្ឋានរបស់អ្នកដែលត្រូវរៀបចំពិព័រណ៍។ ឯកសារបន្ថែមផ្សេងៗទៀត អ្នករៀបចំតាំងពិព័រណ៍ទាំងអស់ត្រូវមាន៖
- ពាក្យស្នើសុំរៀបចំពិព័រណ៍(ឯកសារដើម)របស់អ្នករៀបចំពិព័រណ៍ ចំនួន........................................................................០១ច្បាប់
- លិខិតចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម (ថតចម្លង)
ចំនួន.........................................................................០១ច្បាប់
- ប័ណ្ណប៉ាតង់ ឆ្នាំចុងក្រោយ (ថតចម្លង)ចំនួន.....................០១ច្បាប់

ទាញយកទម្រង់បែបបទស្នើសុំ ទាញយកទម្រង់បែបបទគំរូ


នីតិវិធីនៃការផ្ដល់សេវា៖

១-ដាក់ពាក្យស្នើសុំ
២-ការិយាល័យរដ្ឋបាល(អនុប្រធាននាយកដ្ឋានទទួលបន្ទុករដ្ឋបាល)
៣-ការិយាល័យជំនាញ(អនុប្រថាននាយកដ្ឋានទទួលបន្ទុក)
៤-ប្រធាននាយកដ្ឋាន
៥-បង់កម្រៃសេវា
៦-ថ្នាក់ដឹកនាំពិនិត្យនិងសម្រេច

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង ពាណិជ្ជកម្ម

នាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម

- អាសយដ្ឋាន ៖ ជាន់ទីពីរ នៃអាគារទីស្តីការក្រសួងពាណិជ្ជកម្មឡូតិ៍លេខ១៩-៦១ វិថីក្រសួងពាណិជ្ជកម្ម
(ផ្លូវលេខ១១៣បេ) សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ
- ទូរស័ព្ទលេខ ៖ ០១២ ៨៤២ ១១៩/ ០៩៥ ៥៥៣ ៣៥៥
- អីុម៉ែល ៖ sokdarith72@gmail.com /rithyco@yahoo.com


យោបល់៖

សូមអញ្ជើញសេវាករប្រភេទនេះទាំងអស់មកទាក់ទងដល់ទីកន្លែងផ្តល់សេវាកម្មដោយផ្ទាល់ ដើម្បីទទួលបានសេវាកម្មស្របច្បាប់


វាយតម្លៃ៖



មតិយោបល់