ការត្រួតពិនិត្យលក្ខណបច្ចេកទេសចំពោះ ជលយានឆ្លងដែន


គោលបំណង៖

ជាកាតព្វកិច្ចកំណត់ក្នុងច្បាប់ដើម្បីពង្រឹងការគ្រប់គ្រង និងលើកកំពស់សមត្ថភាព បច្ចេកទេសជួសជុលជលយាន ឱ្យស្របទៅតាមបទដ្ឋានបចេ្ចកទេសត្រឹមត្រូវតាមស្តង់ដារមួយជាកំណត់
និងរួមចំណែកថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹក បង្កើតការងារ និងផ្តល់ជំនាញបច្ចេកទេសយន្តសាស្រ្តឱ្យកាន់តែប្រសើរ ព្រមទាំងជួយថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវទឹក និងបរិស្ថាន។


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    ប្រកាសអន្តរក្រសួង ៥៣៤ ប្រក.សក.សហវ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ស្តីពីការកំណត់ថ្លៃសេវាកម្មសាធារណៈ ដឹកជញ្ជូនផ្លូវទឹក និងនាវាជំនួញសមុទ្រ
•    ប្រកាសរួមលេខ ០១០ សហវ.ប្រក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
•    ប្រកាសលេខ ២៤២ សក.ប្រក ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការរៀបចំ
និងការប្រព្រឹត្តទៅរបស់នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក
•    សារាចរលេខ ០០៣ សរណន.បក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០០ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការគ្រប់គ្រងមធ្យោយបាយដឹកជញ្ជូនតាមផ្លូវទឹក។


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

សម្រាប់នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖
•    ជនជាតិខ្មែរ ឬបរទេសជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានបំណងធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ហើយបានបំពេញនូវបែបបទ
និងនីតិវិធីស្របតាមលក្ខខណ្ឌដែលបានកំណត់ជាធរមាន
•    ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី
•    ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានគ្រប់ប្រភេទ ដែលឆ្លងកាត់ព្រំដែនដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។


ស្តង់ដារសេវា៖

ជលយានឆ្លងដែន ៖
•    រយៈពេលផ្តល់សេវា ៧ថ្ងៃ (ថ្ងៃធ្វើការ)
•    តម្លៃសេវា ៖ ៤០០ ០០០ រៀល
•    សុពលភាព ៖ ១ឆ្នាំ


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ៖
1.    ពាក្យស្នើសុំ ..... មួយច្បាប់
2.    ឯកសារសាងសង់ (សម្រាប់ជលយានក្នុងស្រុក) ..... មួយច្បាប់
3.    បណ្ណសំគាល់ជលយាន ..... មួយច្បាប់
4.    បណ្ណបើកបរជលយាន ..... មួយច្បាប់
5.    សៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ..... មួយច្បាប់
6.    សៀវភៅសកម្មភាពប្រចាំថ្ងៃ ..... មួយច្បាប់
7.    ច្បាប់អនុញ្ញាតធ្វើអាជីវកម្ម ..... មួយច្បាប់
8.    សៀវភៅទិដ្ឋាការធ្វើដំណើរ ..... មួយច្បាប់
9.    បង្កាន់ដៃពន្ធ (សម្រាប់ជលយាននាំចូល) ..... មួយច្បាប់

ទាញយកទម្រង់បែបបទស្នើសុំ


នីតិវិធីនៃការផ្ដល់សេវា៖

ដំណើរការនៃការផ្តល់សេវា (របស់នាយកដ្ឋាន)
1.    អតិថិជនដែលមកទទួលសេវាសាធារណៈត្រូវបំពេញទម្រង់ស្នើសុំ និងរៀបចំឯកសារដែលតម្រូវ មានដូចចែងខាងលើ
2.    មន្រ្តីទទួលពាក្យស្នើសុំ រៀបចំឯកសារ និងត្រួតពិនិត្យឯកសារ (តម្រូវឱ្យមានឯកសារគ្រប់គ្រាន់)
3.    អនុប្រធានការិយាល័យ ៖ ត្រួតពិនិត្យឯកសាររួមមុនចុះត្រួតពិនិត្យ
4.    ក្រុមការងារនាយកដ្ឋានចុះទៅត្រួតពិនិត្យបច្ចេកទេសជលយានផ្ទាល់
5.    បំពេញកំណត់ហេតុត្រួតពិនិត្យបច្ចេកទេសជលយានបន្ទាប់ចុះត្រួតពិនិត្យ
6.    ប្រធានការិយាល័យ ៖ ពិនិត្យឯកសារគ្រប់គ្រាន់ត្រឹមត្រូវ និងចុះហត្ថលេខា
7.    អនុប្រធាននាយកដ្ឋាន ៖ ពិនិត្យត្រឹមត្រូវ និងចុះហត្ថលេខា
8.    ប្រធានយកដ្ឋាន ៖ ពិនិត្យឯកភាព និងចុះហត្ថលេខា
9.    អគ្គនាយក ៖ ចុះហត្ថលេខាចុងក្រោយ

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង សាធារណការ និងដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូន
១- នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖

នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកមានការិយាល័យទាំងអស់ចំនួន ៥ការិយាល័យ និងមាន ៣ការិយាល័យ ធ្វើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងនោះមានការិយាល័យចុះបញ្ជីនិងយានដ្ឋាននាវា ការិយាល័យត្រួតពិនិត្យលក្ខណៈ បច្ចេកទេសជលយាន និងការិយាល័យអាជីវកម្មដឹកជញ្ជូនផ្លូវទឹក។
អាស័យដ្ឋាន ៖
•    មហាវិថីព្រះនរោត្តម កែងផ្លូវ១០៦ រាជធានីភ្នំពេញ
•    ទូរស័ព្ទ - ទូរសារ ៖ ០៧៧ ៣១៣ ១៧០

២- ការិយាល័យត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ៖

ទទួលត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងសម្ភារៈបរិក្ខារផ្សេងទៀតដែលបំពាក់នៅលើជលយានគ្រប់ប្រភេទដែលធ្វើនាវាចរណ៍តាមផ្លូវទន្លេ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានដ្ឋាននាវា ត្រួតពិនិត្យការងារជួសជុលនិងសាងសង់ជលយានដែលធ្វើនាវាចរណ៍តាមផ្លូវទន្លេ និងចេញវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
•    ត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី
•    ត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានគ្រប់ប្រភេទនៅតាមផ្លូវទឹកដែលឆ្លងកាត់ព្រំដែន ដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។
អាស័យដ្ឋាន ៖
•    ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
•    ទូរស័ព្ទ - ទូរសារ ៖ ០៧៧ ៣១៣ ១៧០


យោបល់៖

ចុះបញ្ជីជលយាន ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ផ្តល់បណ្ណបើកបរ/បណ្ណយន្តការី និងផ្តល់លិខិតអនុញ្ញាតឱ្យនាវាធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក គឺជាមូលដ្ឋាន ចម្បងមួយក្នុងការថែរក្សា
និងលើកកំពស់សុវត្ថិភាពនៃការប្រើប្រាស់ជលយាន ស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ជួយដល់ការថែរក្សា សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងបរិស្ថាន។ ការចុះបញ្ជី និងការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស
ជាការចាំបាច់ព្រោះបានជួយបង្កើនគុណភាពបច្ចេកទេសក្នុងកម្រិតស្ដង់ដារមួយក្រោមការណែនាំបច្ចេកទេសរបស់ក្រសួង ព្រមទាំងបានជួយបង្កើនសុវត្ថិភាពបច្ចេកទេសជលយានជូនអតិថិជនក្នុងពេលប្រើប្រាស់។
ការអាក់ខានពុំបានទៅចុះបញ្ជីជលយាន នឹងត្រូវទទួលរងការផាកពិន័យទៅតាមបទប្បញ្ញាតិជាធរមាន។


វាយតម្លៃ៖



មតិយោបល់