ការផ្តល់លិខិតអនុញ្ញាតអាជីវកម្មដឹកជញ្ចូនផ្លូវទឹកសម្រាប់ នាវាសណ្តោង/រុញ
គោលបំណង៖
ជាកាតព្វកិច្ចកំណត់ក្នុងច្បាប់ដើម្បីពង្រឹងការគ្រប់គ្រង និងលើកកំពស់សមត្ថភាព បច្ចេកទេសជួសជុលជលយាន ឱ្យស្របទៅតាមបទដ្ឋានបចេ្ចកទេសត្រឹមត្រូវតាមស្តង់ដារមួយ
ជាកំណត់ និងរួមចំណែកថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹក បង្កើតការងារ និងផ្តល់ជំនាញបច្ចេកទេសយន្តសាស្រ្តឱ្យកាន់តែប្រសើរ ព្រមទាំង ជួយថែរក្សាសណ្តាប់ធ្នាប់
សុវត្ថិភាពចរាចរណ៍ផ្លូវទឹក និងបរិស្ថាន។
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
• ប្រកាសអន្តរក្រសួង ៥៣៤ ប្រក.សក.សហវ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកំណត់ថ្លៃ
សេវាកម្មសាធារណៈ ដឹកជញ្ជូនផ្លូវទឹក និងនាវាជំនួញសមុទ្រ
• ប្រកាសរួមលេខ ០១០ សហវ.ប្រក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
• ប្រកាសលេខ ២៤២ សក.ប្រក ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការរៀបចំ
និងការប្រព្រឹត្តទៅរបស់នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក
• សារាចរលេខ ០០៣ សរណន.បក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០០ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការគ្រប់គ្រងមធ្យោយបាយដឹកជញ្ជូនតាមផ្លូវទឹក។
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
សម្រាប់នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖
• ជនជាតិខ្មែរ ឬបរទេសជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានបំណងទទួលលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវទឹក ហើយបានបំពេញនូវបែបបទ
និងនីតិវិធីស្របតាមលក្ខខណ្ឌ ដែលបានកំណត់ជាធរមាន
• សម្រាប់ជលយានដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី។
• សម្រាប់ជលយានដែលមានធ្វើដំណើរឆ្លងកាត់ព្រំដែនគ្រប់ប្រភេទដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។
ស្តង់ដារសេវា៖
នាវាសណ្តោង/រុញ ៖
• រយៈពេលផ្តល់សេវា ៧ថ្ងៃ (ថ្ងៃធ្វើការ)
• តម្លៃសេវា ៖ ៥០ ០០០ រៀល (៥០០ x កម្លាំងសេះ)
• សុពលភាព ៖ ១ឆ្នាំ
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
ការផ្តល់លិខិតអនុញ្ញាតអាជីវកម្ម ៖
1. ពាក្យស្នើសុំ ..... មួយច្បាប់
2. បណ្ណសំគាល់ជលយាន ...... មួយច្បាប់
3. បណ្ណបើកបរជលយាន ...... មួយច្បាប់
4. សៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ..... មួយច្បាប់
5. សៀវភៅសកម្មភាពប្រចាំថ្ងៃ ..... មួយច្បាប់
6. វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម និងលក្ខន្តិកៈក្រុមហ៊ុន ..... មួយច្បាប់
7. វិញ្ញាបនបត្រធានារ៉ាប់រង ..... មួយច្បាប់
8. សៀវភៅទិដ្ឋាការធ្វើដំណើរ ..... មួយច្បាប់
នីតិវិធីនៃការផ្ដល់សេវា៖
ដំណើរការនៃការផ្តល់សេវា (របស់នាយកដ្ឋាន)
1. អតិថិជនដែលមកទទួលសេវាសាធារណៈត្រូវបំពេញទម្រង់ស្នើសុំ និងរៀបចំឯកសារដែលតម្រូវ មានដូចចែងខាងលើ
2. មន្រ្តីទទួលពាក្យស្នើសុំ រៀបចំឯកសារ និងត្រួតពិនិត្យឯកសារ (តម្រូវឱ្យមានឯកសារគ្រប់គ្រាន់)
3. អនុប្រធានការិយាល័យ ៖ ត្រួតពិនិត្យឯកសារអាជីវកម្មឆ្លងដែន ឬអាជីវកម្មក្នុងស្រុក
4. ប្រធានការិយាល័យ ៖ ពិនិត្យឯកសារគ្រប់គ្រាន់ត្រឹមត្រូវ និងចុះហត្ថលេខា
5. អនុប្រធាននាយកដ្ឋាន ៖ ពិនិត្យត្រឹមត្រូវ និងចុះហត្ថលេខា
6. ប្រធានយកដ្ឋាន ៖ ពិនិត្យឯកភាព និងចុះហត្ថលេខា
7. អគ្គនាយក ៖ ចុះហត្ថលេខាចុងក្រោយ
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រសួង សាធារណការ និងដឹកជញ្ជូន
ក្រសួងសាធារណការ និងដឹកជញ្ជូន
១- នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖
នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកមានការិយាល័យទាំងអស់ចំនួន ៥ការិយាល័យ និងមាន ៣ការិយាល័យ ធ្វើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងនោះមានការិយាល័យចុះបញ្ជី និងយានដ្ឋាននាវា ការិយាល័យត្រួតពិនិត្យលក្ខណៈ បច្ចេកទេសជលយាន និងការិយាល័យអាជីវកម្មដឹកជញ្ជូនផ្លូវទឹក។
អាស័យដ្ឋាន ៖
• ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
• ទូរស័ព្ទ - ទូរសារ ៖ ០១២ ៣៥១ ២៥២
២- ការិយាល័យអាជីវកម្មដឹកជញ្ជូនផ្លូវទឹក ៖
ត្រួតពិនិត្យ គ្រប់គ្រង ការធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក និងផ្តល់លិខិតអនុញ្ញាតឱ្យនាវាធ្វើអាជីវកម្មដឹកជញ្ជូនទំនិញ
និងអ្នកដំណើរនៅតាមផ្លូវទឹកក្នុងស្រុក និងឆ្លងកាត់ព្រំដែន ដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
• ផ្តល់លិខិតអនុញ្ញាតឱ្យនាវាធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក ចំពោះជលយានដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ
និងលើសពី៥០កៅអី
• ផ្តល់លិខិតអនុញ្ញាតឱ្យនាវាធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក ចំពោះជលយានគ្រប់ប្រភេទនៅតាមផ្លូវទឹក
ដែលឆ្លងកាត់ព្រំដែន ដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជនយានឡើយ។
អាស័យដ្ឋាន ៖
• ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
• ទូរស័ព្ទ - ទូរសារ ៖ ០១២ ៣៥១ ២៥២
យោបល់៖
ចុះបញ្ជីជលយាន ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ផ្តល់បណ្ណបើកបរ/បណ្ណយន្តការី និងផ្តល់លិខិតអនុញ្ញាតឱ្យនាវាធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក គឺជាមូលដ្ឋាន
ចម្បងមួយក្នុងការថែរក្សា និងលើកកំពស់សុវត្ថិភាពនៃការប្រើប្រាស់ជលយាន ស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវជួយដល់ការថែរក្សា សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍
និងបរិស្ថាន។ ការចុះបញ្ជី និងការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស ជាការចាំបាច់ព្រោះបានជួយបង្កើនគុណភាពបច្ចេកទេសក្នុងកម្រិតស្ដង់ដារមួយក្រោមការណែនាំបច្ចេកទេស
របស់ក្រសួង ព្រមទាំងបានជួយបង្កើនសុវត្ថិភាពបច្ចេកទេសជលយានជូនអតិថិជនក្នុងពេលប្រើប្រាស់។ ការអាក់ខានពុំបានទៅចុះបញ្ជីជលយាន នឹងត្រូវទទួលរងការផាកពិន័យ
ទៅតាមបទប្បញ្ញាតិជាធរមាន។