សំណើសុំនាំចេញគ្រឿងម៉ាស៊ីន
គោលបំណង៖
ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីនាំចេញគ្រឿងម៉ាស៊ីនដែលបានអនុញ្ញាត សម្រាប់សម្រួលដល់សកម្មភាពវិនិយោគរបស់ខ្លួន
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
• ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា លេខ ០៣ នស ៩៤ ចុះថ្ងៃទី ០៥ ខែសីហា ឆ្នាំ១៩៩៤
• ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា លេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០០៣
• អនុក្រឹត្យលេខ ១១១អនក្រ. បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីកាអនុវត្តច្បាប់ស្តីពីវិសោធកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
• ប្រកាសរួមលេខ ៩៩១ សហវ. ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
អ្នកវិនិយោគសញ្ជាតិខ្មែរ និងសញ្ជាតិបរទេស
ស្តង់ដារសេវា៖
• រយៈពេល ៖ ១៥(ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ
• កម្រៃសេវា ៖ ២ ០០០ ០០០ រៀល
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
• ពាក្យស្នើសុំ (ចុំហត្ថលេខាដោយអ្នកមានសិទ្ធ)(០៣ ច្បាប់ដើម)
• បញ្ជីរាយគ្រឿងម៉ាស៊ីនដែលត្រូវនាំចេញ(០៣ ច្បាប់ដើម)
នីតិវិធីនៃការផ្ដល់សេវា៖
• តុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” ទទួលឯកសារ បន្ទាប់ពីម្រ្តីជំនាញប្រចាំការត្រួតពិនិត្យរួចរាល់
• នាយកដ្ឋានរដ្ឋបាល បញ្ជូនទៅនាយកដ្ឋានវិភាគគម្រោង និងការលើកទឹកចិត្ត ឬនាយកដ្ឋានសម្របសម្រួលអន្តរក្រសួង និងនាយកដ្ឋានត្រួតពិនិត្យ
និងតាមដានគម្រោងវិនិយោគនៃគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីចាត់ចែងតាមមុខការ
• មន្ត្រីជំនាញត្រូវរៀបចំកណត់បង្ហាញជូនប្រធាននាយកដ្ឋានពិនិត្យផ្តលមតិ
• ឯកឧត្តមអគ្គលេខាធិការ “គ.វ.ក” ពិនិត្យផ្តល់មតិ
• ឯកឧត្តមអគ្គលេខាធិការ “ក.អ.ក” ពិនិត្យ និងសម្រេច ព្រមទាំងចុះហត្ថលេខាលើលិខិតអនុញ្ញាត ហើយបញ្ជូនទៅតុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ”
ដើម្បីយកទៅចុះហត្ថលេខា និងប្រថាប់ត្រាមុននឹងអញ្ជើញអ្នកវិនិយោគមកទទួលយកលិខិតអនុញ្ញាត
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធីការវិនិយោគកម្ពុជា
តុទទួលភ្ញៀវ “ច្រកចេញចូលតែមួយ” នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
វិមានរាជរដ្ឋាលភិបាល តិរវិថីព្រះស៊ីសុវត្តិ វត្តភ្នំ រាជធានីភ្នំពេញ
• ទូរស័ព្ទ ៖ (៨៥៥ ២៣) ៩៨១ ១៥៤
• អ៊ីមែល ៖ cdc.cib@online.com.kh
• គេហទំព័រ ៖ www.cambodianinvestment.gov.kh
យោបល់៖
សេវានេះត្រូវធ្វើឡើងអនុលោមតាមភាពចាំបាច់ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើរតួនាទីជាច្រកចេញ-ចូលតែមួយសម្រាប់ការងារពាក់ព័ន្ធនឹងការវិនិយោគមានលក្ខណៈសម្បត្តិ
គ្រប់គ្រាន់ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិនិយោគជាធរមាន។