ការផ្តល់សារបង្កាន់ដៃ
គោលបំណង៖
ដើម្បីលើកស្ទួយសិទិ្ធ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបញ្ចេញមតិ និងការបើកទូលំទូលាយក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
• ព្រះរាជក្រមលេខនស/រកម០១៩៦/១៤ ចុះថ្ងៃទី២៤ខែមករាឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
• ច្បាប់ស្តីពីរបបសារព័ត៌មាន
• អនុក្រឹត្យលេខ៧០អនក្រ.បក ចុះថ្ងៃទី០៥ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
• អនុក្រឹត្យលេខ៧១ អនក្រ.បក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៧ ស្តីពីការកែសម្រួល អគ្គនាយកដា្ឋនរដ្ឋបាល និងសោតទស្សន៍ជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
• ប្រកាសរួមលេខ១០០៣សហវ.ប្រកចុះថ្ងៃទី២៨ខែធ្នូឆ្នាំ២០១២ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ស្តីពីការផ្តល់រដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មាន
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
ជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ឬជនបរទេស ឬនីតិបុគ្គលដែលកំណត់ដោយច្បាប់នៃ
ព្រះរាជាណាចក្រកម្ពុជា
ស្តង់ដារសេវា៖
• តម្លៃសេវា : ៤០,០០០ រៀល
• រយៈពេលផ្តល់សេវា : ០៥ (ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការ
• សុពលភាព : ០៣-០៦ (បីទៅប្រាំមួយ)ខែ
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
• ពាក្យស្នើសុំដែលចុះហត្ថលេខាដោយប្រធានអង្គភាព ០២ ច្បាប់
• ខ្លឹមសារ និងទីកន្លែងបេសកកម្ម ០២ ច្បាប់
• ប័ណ្ណអ្នកសារព័ត៌មាន ឬលិខិតឆ្លងដែន(ថតចម្លង) ០២ ច្បាប់
• អាជ្ញាប័ណ្ណរបស់ក្រសួងព័ត៌មាន ឬលិខិតពាក់ព័ន្ធ ០២ ច្បាប់
នីតិវិធីនៃការផ្ដល់សេវា៖
• ចូលមើលព័ត៌មានស្តីពីកម្រងសេវារដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានៈ
• គេហទំព័រ : www.inb.gov.kh
• អ៊ីម៉ែល: info@inb.gov.kh និងទាក់ទងតាមទូរស័ព្ទលេខៈ ០២៣ ៧២៤ ៥១៤
មានចំនួន៦ដំណាក់កាល៖
១. ទាញយកឯកសារសំណុំបែបបទស្នើសុំសារបង្កាន់ដៃតាមអាសយដ្ឋានគេហទំព័រ ឬអ៊ី-
ម៉ែលខាងលើ ហើយបំពេញសំណុំបែបបទឲ្យបានត្រឹមត្រូវតាមទម្រង់ និងលក្ខខណ្ឌ
នៃពាក្យស្នើសុំ
២. បញ្ជូនសំណុំឯកសារស្នើសុំសារបង្កាន់ដៃតាមអាសយដ្ឋានអេឡិចត្រូនិក មកច្រកចេញ
ចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
៣. អ្នកដាក់ពាក្យស្នើសុំផ្តល់សេវា ត្រូវរង់ចាំការឆ្លើយតបក្នុងរយៈពេល៥(ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើ
ការបន្ទាប់ពីមន្ត្រីច្រកចេញចូលតែមួយបានទទួលពាក្យស្នើសុំ
៤. ប្រសិនបើពុំមានឯកសារគ្រប់គ្រាន់ អ្នកស្នើសុំផ្តល់សេវាត្រូវបំពេញឯកសារឲ្យបានគ្រប់
គ្រាន់ក្នុងរយៈពេល១០ (ដប់) ថ្ងៃ បន្ទាប់ពីសាមីខ្លួនបានទទួលការជូនដំណឹងពីមន្ត្រី
ច្រកចេញចូលតែមួយ។ ករណីមិនបានបំពេញសំណុំបែបបទឲ្យបានគ្រប់គ្រាន់តាម
កាលកំណត់ខាងលើ ហើយពុំមាន ហេតុផលសមស្រប សំណើសុំផ្តល់សេ វាត្រូវចាត់ទុក
ជាមោឃៈ
៥. បន្ទាប់ពីមានការឆ្លើយតបពីមន្ត្រីច្រកចេញចូលតែមួយថាបានបំពេញឯកសារគ្រប់គ្រាន់
ហើយ សាមីខ្លួនត្រូវយកសំណុំបែបបទមកដាក់នៅច្រកចេញចូលតែមួយ និងត្រូវបង់
ថ្លៃសេវារដ្ឋបាល និងទទួលយកបង្កាន់ដៃសំអាង
៦. អ្នកដាក់ពាក្យស្នើសុំបន្តផ្តល់សេវា អាចមកទទួលយកសារបង្កាន់ដៃ នៅច្រកចេញចូល
តែមួយក្នុងរយៈពេល៥(ប្រាំ)ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីសាមីខ្លួនបានទទួលបង្កាន់ដៃសំអាង។
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រសួង ព័ត៌មាន
ក្រសួងព័ត៌មាន
• អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
• ទូរស័ព្ទ : ០២៣ ៧២៤ ៥១៤/ ០២៣ ៤៣០ ២២៧
• ទូរសារ : ០២៣ ៤២៧ ៤៧៥
• គេហទំព័រ : www.inb.gov.kh
• អ៊ីម៉ែល : info@inb.gov.kh
យោបល់៖
• អ្នកស្នើសុំផ្តល់សេវា អាចដាក់ពាក្យបណ្តឹងតវ៉ានៅប្រអប់សំបុត្រគណនេយ្យភាពនៅ ច្រកចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឬប្តឹងទៅប្រធានស្ថាប័នដែលសាមីខ្លួនបានដាក់ពាក្យស្នើសុំ ប្រសិនបើសំណើរបស់ខ្លួនពុំត្រូវបានផ្តល់ជូនតាមលក្ខខណ្ឌខាងលើ។
• គោរពរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន និងបទប្បញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
• គោរពតាមក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន
• គោរព និងអនុវត្តតាមការណែនាំរបស់ក្រសួង ស្ថាប័នមានសមត្ថកិច្ច។