សំណើសុំលក់គ្រឿងម៉ាស៊ីនចាស់ៗ


គោលបំណង៖

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីលក់គ្រឿងម៉ាស៊ីនចាស់ៗដែលបានអនុញ្ញាត សម្រាប់សម្រួលដល់សកម្មភាពវិនិយោគរបស់ខ្លួន


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា លេខ ០៣ នស ៩៤ ចុះថ្ងៃទី ០៥ ខែសីហា ឆ្នាំ១៩៩៤
•    ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា លេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣
•    អនុក្រឹត្យលេខ ១១១ អនក្រ.បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
•    ប្រកាសរួមលេខ ៩៩១ សហវ.ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការផ្តល់សេវា សាធារណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

អ្នកវិនិយោគសញ្ជាតិខ្មែរ និងសញ្ជាតិបរទេស


ស្តង់ដារសេវា៖

•    រយៈពេល១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ
•    កម្រៃសេវា ២,០០០,០០០ រៀល


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

•    ពាក្យស្នើសុំ (ចុះហត្ថលេខាដោយអ្នកមានសិទ្ធ) (០៣ ច្បាប់ដើម)
•    បញ្ជីរាយគ្រឿងម៉ាស៊ីនចាស់ៗដែលត្រូវលក់ (០៣ច្បាប់ ដើម)

ទាញយកទម្រង់បែបបទស្នើសុំ


នីតិវិធីនៃការផ្ដល់សេវា៖

•    តុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” ទទួលឯកសារ បន្ទាប់ពីមន្រ្តីជំនាញប្រចាំការពិនិត្យរួចរាល់
•    នាយកដ្ឋានរដ្ឋបាល បញ្ជូនទៅ នាយកដ្ឋានវិភាគគម្រោង និងការលើកទឹកចិត្ត ឬនាយកដ្ឋានសម្របសម្រួលអន្តរក្រសួង និងនាយកដ្ឋានត្រួតពិនិត្យ
និងតាមដានគម្រោងវិនិយោគ ព្រមទាំងនាយកដ្ឋានវាយតម្លៃខាងបរិស្ថាននៃគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីចាត់ចែងតាមមុខការ
•    មន្រ្តីជំនាញត្រូវរៀបចំកំណត់បង្ហាញដោយភ្ជាប់របាយការណ៍របស់នាយកដ្ឋាន ត្រួតពិនិត្យ និងតាមដានគម្រោងវិនិយោគ មុនដាក់ជូនប្រធាននាយកដ្ឋាន
ពិនិត្យផ្តល់មតិ
•    ឯកឧត្តមអគ្គលេខាធិការរង “គ.វ.ក” ពិនិត្យផ្តល់មតិ
•    ឯកឧត្តមអគ្គលេខាធិការ “ក.អ.ក” ពិនិត្យនិងសម្រេច ព្រមទាំងចុះហត្ថលេខាលើលិខិតអនុញ្ញាត ហើយបញ្ជូនទៅតុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ”
ដើម្បីយកទៅចុះលេខ និងប្រថាប់ត្រា មុននឹងអញ្ជើញអ្នកវិនិយោគមកទទួលយកលិខិតអនុញ្ញាត

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា
តុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

វិមានរាជរដ្ឋាភិបាល តិរវិថីព្រះស៊ីសុវត្តិ វត្តភ្នំ រាជធានីភ្នំពេញ
- ទូរស័ព្ទ ៖ (៨៥៥ ២៣) ៩៨១ ១៥៤
- អីុមែល ៖ cdc.cib@online.com.kh
- គេហទំព័រ ៖ www.cambodianinvestment.gov.kh


យោបល់៖

សេវានេះត្រូវធ្វើឡើងអនុលោមតាមភាពចាំបាច់ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើរតួនាទីជាច្រកចេញ-ចូលតែមួយសម្រាប់ការងារពាក់ព័ន្ធនឹងការវិនិយោគមានលក្ខណៈសម្បតិ្ត
គ្រប់គ្រាន់ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិនិយោគជាធរមាន។


វាយតម្លៃ៖



មតិយោបល់