លិខិតអនុញ្ញាតថតស្នាដៃភាពយន្តរបស់ផលិតកម្មភាពយន្តបរទេស (ខ្សែភាពយន្តខ្នាតខ្លី ឯកសារខ្នាតខ្លី ខារ៉ាអូខេ ស៉្បត)
គោលបំណង៖
គ្រប់គ្រង និងផ្តលសេវាដល់នីតិបុគ្គលនិងរូបវន្តបុគ្គលបរទេសដែលកមានបំណងថតខ្សែភាពយន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
• អនុក្រឹត្យលេខ២៣៤ អនក្រ.បក ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត
• ប្រកាសលេខ៩៦ ប្រក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
នីតិបុគ្គលឬ រូបវន្តបុគ្គលដែលមានក្រុមហ៊ុន ផលិតកម្មនៅបរទេស
ស្តង់ដារសេវា៖
រយៈពេលផ្តល់សេវា ១៥ថ្ងៃ (ថ្ងៃធ្វើការ)
-ខ្សែភាពយន្តខ្នាតវែង.......................៨០០,០០០រៀល
(ប្រកាសរួមលេខ ៦៥៧ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
-ពាក្យស្នើសុំផលិតស្នាដៃភាពយន្ត ចំនួន ០១ច្បាប
-អត្ថបទសង្ខេបរឿងជាភាសាខ្មែរ និងភាសាអង់គ្លេស ចំនួន ០២ច្បាប់
-អត្ថបទនិពន្ធភាពយន្តពិស្តារជាភាសាខ្មែរនិងភាសាអង់គ្លេស ចំនួន ០២ច្បាប់
-បញ្ជីរាយឈ្មោះសម្ភារៈបច្ចេកទេសថតនាំចូល ចំនួន ០១ច្បាប់
-កម្មវិធីថត និងទីកន្លែងថត ចំនួន ០១ច្បាប់
-លិខិតឆ្លងដែនផលិតករ(ថតចម្លង) ចំនួន ០១ច្បាប់
-អត្ថបទចម្រៀង (ករណីផលិតចម្រៀងកាយវិការខារ៉ាអូខេ)ចំនួន ០១ច្បាប់
-អត្ថបទសង្ខេបគោលរឿង (ករណីផលិតភាពយន្តឯកសារ) ចំនួន ០១ច្បាប់
-គំនូរព្រាងប្លង់ថតស្ប៉ត់ (ករណីផលិតជាស្ប៉ត់ពាណិជ្ជកម្ម) ចំនួន ០១ច្បាប់
-កិច្ចព្រមព្រៀងសហផលិត(បើមាន) ចំនួន ០១ច្បាប់
នីតិវិធីនៃការផ្ដល់សេវា៖
មានចំនួន ៩ដំណាក់កាល៖
១-អ្នកស្នើសុំបំពេញពាក្យសុំ, អត្ថបទសង្ខេបរឿ អត្ថបទនិពន្ធរឿងពិស្តារ ឬអត្ថបទថតភាពយន្ត ឯកសារតម្រូវផ្សេងៗ ដាក់មកការិយាល័យរដ្ឋបាល (ច្រកចេញ-ចូលតែមួយ) ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ និងចុះលេខចូល។ បើឯកសារស្នើសុំត្រឹមត្រូវហើយ បញ្ជូនទៅអនុប្រធាននាយកដ្ឋានទទួលបន្ទុក ករណីឯកសារមិនត្រឹមត្រូវ តម្រូវឱ្យសាមីជនកែតម្រូវ។
២-អនុប្រធាននាយកដ្ឋានពិនិត្យ និងមានមតិលើកំណត់បង្ហាញ
៣-ប្រធាននាយកដ្ឋានពិនិត្យចុះហត្ថលេខាលើពាក្យស្នើសុំ ដើម្បីបញ្ជូនឯកសារ ទៅសុំគោលការណ៍សម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
៤-ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ មានមតិលើកំណត់បង្ហាញ
៥-អគ្គនាយករង បច្ចេកទេសវប្បធម៌ មានមតិលើកំណត់បង្ហាញ
៦-អគ្គនាយកបច្ចេកទេសវប្បធម៌ មានមតិលើកំណត់បង្ហាញ
៧-អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ មានមតិលើកំណត់បង្ហាញ
៨-អនុរដ្ឋលេខាធិការទទួលបន្ទុកភាពយន្ត មានមតិលើកំណត់បង្ហាញ
៩-រដ្ឋលេខាធិការទទួលបន្ទុកភាពយន្ត មានមតិលើកំណត់បង្ហាញ និងចុះហត្ថលេខាលើលិខិតអនុញ្ញាតថត ការិយាល័យរដ្ឋបាល នៃនាយកដ្ឋានភាពយន្តអញ្ជើញម្ចាស់មកបង់ប្រាក់ និងទទួលលិខិតអនុញ្ញាតថត
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ
• នាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌
- អាសយដ្ឋាន ៖ អគារលេខ៧០ ផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ
- ទូរស័ព្ទ-ទូរសារ ៖ ០២៣ ២១១ ០០៤
- ទូរស័ព្ទទំនាក់ទំនង ៖ ០២៣ ២១៥ ៤៦៩
- អីុម៉ែល ៖ info@cambodiafilm.gov.kh
- គេហទំព័រ ៖ www.cambodiafilm.gov.kh