ស្នាដៃភាពយន្ត ភាពយន្តភាគ សម្រាប់ចាក់បញ្ចាំងតាមទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និងធ្វើអាជីវកម្មជួល-លក់(ឯកសារខ្នាតខ្លី គំនូរជីវចល តុក្កតា ស្ប៉ត)
គោលបំណង៖
គ្រប់គ្រងការធ្វើអាជីវកម្មស្នាដៃភាពយន្តខ្មែរ ធានាបាននូវការគោរពសីលធម៌ វប្បធម៌ ប្រពៃណីជាតិ
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
• អនុក្រឹត្យលេខ២៣៤ អនក្រ.បក ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត
• ប្រកាសលេខ៩៦ ប្រក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
ផលិតកម្មភាពយន្តដែលមានច្បាប់អនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការ សមាគមន៍ ផ្សេងៗដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងយុវផលិតករ
ស្តង់ដារសេវា៖
រយៈពេលផ្តល់សេវា០៣ថ្ងៃ(ថ្ងៃធ្វើការ) លើកលែងតែសេវាប្រថាប់ត្រាមានរយៈពេល ០២ថ្ងៃ(ថ្ងៃធ្វើការ)
-ឯកសារខ្នាតខ្លី គំនូរជីវចល តុក្កតា ស្ប៉ត ៣០,០០០រៀល
ប្រកាសរួមលេខ ៦៥៧ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
-ពាក្យស្នើសុំទិដ្ឋាការស្នាដៃភាពយន្ត ចំនួន ០១ច្បាប់
-លិខិតបញ្ជាក់សុពលភាពរបស់សហគ្រាស/សមាគម/អង្គការ ចំនួន ០១ច្បាប់
-លិខិតអនុញ្ញាតថតស្នាដៃភាពយន្ត ចំនួន ០១ច្បាប់
-ផលិតផលស្នាដៃភាពយន្តដែលត្រូវស្នើសុំទិដ្ឋាការ ចំនួន ០១ច្បាប់
នីតិវិធីនៃការផ្ដល់សេវា៖
មានចំនួន៩ ដំណាក់កាល៖
១-អ្នកស្នើសុំបំពេញពាក្យសុំរួមនឹងឯកសារតម្រូវផ្សេងៗ ដាក់មកការិយាល័យរដ្ឋបាល (ច្រកចេញ-ចូលតែមួយ) ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ និងចុះលេខចូល។
បើឯកសារស្នើសុំត្រឹមត្រូវហើយ បញ្ជូនទៅការិយាល័យពិនិត្យខ្លឹមសាររូបភាព។ ករណីឯកសារ មិនត្រឹមត្រូវ តម្រូវឱ្យសាមីជនកែតម្រូវ
២-ការិយាល័យពិនិត្យខ្លឹមសាររូបភាព ពិនិត្យរួចរៀបចំលើកសំណើជូនទៅអនុប្រធាននាយកដ្ឋាន ទទួលបន្ទុក
៣-អនុប្រធាននាយកដ្ឋានពិនិត្យ និងមានមតិលើកំណត់បង្ហាញ
៤-ប្រធាននាយកដ្ឋានពិនិត្យចុះហត្ថលេខាលើពាក្យស្នើសុំ ដើម្បីបញ្ជូនឯកសារ ទៅសុំការសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
៥-ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ មានមតិលើកំណត់បង្ហាញ
៦-អគ្គនាយករង បច្ចេកទេសវប្បធម៌មានមតិលើកំណត់បង្ហាញ
៧-អគ្គនាយកបច្ចេកទេសវប្បធម៌ មានមតិលើកំណត់បង្ហាញ
៨-អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ មានមតិលើកំណត់បង្ហាញ
៩-អនុរដ្ឋលេខាធិការទទួលបន្ទុកភាពយន្ត ពិនិត្យនិងចុះហត្ថលេខាលើទិដ្ឋាការបញ្ចាំងភាពយន្ត ការិយាល័យរដ្ឋបាល នៃនាយកដ្ឋានភាពយន្តអញ្ជើញម្ចាស់មកបង់ប្រាក់
ទទួលទិដ្ឋាការបញ្ចាំងភាពយន្ត។
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ
• នាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌
- អាសយដ្ឋាន ៖ អគារលេខ៧០ ផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ
- ទូរស័ព្ទ-ទូរសារ ៖ ០២៣ ២១១ ០០៤
- ទូរស័ព្ទទំនាក់ទំនង ៖ ០២៣ ២១៥ ៤៦៩
- អីុម៉ែល ៖ info@cambodiafilm.gov.kh
- គេហទំព័រ ៖ www.cambodiafilm.gov.kh