សម្រាប់ជលយានមានចំណុះផ្ទុកលើសពី៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី
គោលបំណង៖
ជាកាតព្វកិច្ចកំណត់ក្នុងច្បាប់ដើម្បីពង្រឹងការគ្រប់គ្រង និងលើកកំពស់សមត្ថភាព បច្ចេកទេសជួសជុលជលយាន ឱ្យស្របទៅតាមបទដ្ឋានបចេ្ចកទេសត្រឹមត្រូវតាមស្តង់ដារមួយ
ជាកំណត់ និងរួមចំណែកថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក បង្កើតការងារ និងផ្តល់ជំនាញបច្ចេកទេសយន្តសាស្រ្តឱ្យកាន់តែប្រសើរ ព្រមទាំងជួយថែរក្សាសណ្តាប់ធ្នាប់
សុវត្ថិភាពចរាចរណ៍ផ្លូវទឹក និងបរិស្ថាន។
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
• ប្រកាសអន្តរក្រសួង ៥៣៤ ប្រក.សក.សហវ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកំណត់ថ្លៃ
សេវាកម្មសាធារណៈ ដឹកជញ្ជូនផ្លូវទឹក និងនាវាជំនួញសមុទ្រ
• ប្រកាសរួមលេខ ០១០ សហវ.ប្រក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
• ប្រកាសលេខ ២៤២ សក.ប្រក ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការរៀបចំ
និងការប្រព្រឹត្តទៅរបស់នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក
• សារាចរលេខ ០០៣ សរណន.បក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០០ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការគ្រប់គ្រងមធ្យោយបាយដឹកជញ្ជូនតាមផ្លូវទឹក។
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
សម្រាប់នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖
• ជនជាតិខ្មែរ ឬបរទេសជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានបំណងធ្វើការ ចុះបញ្ជីជលយាន ហើយបានបំពេញនូវបែបបទ
និងនីតិវិធីស្របតាមលក្ខខណ្ឌ ដែលបានកំណត់ជាធរមាន
• សម្រាប់ជលយានដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី
• សម្រាប់ជលយាននៅតាមផ្លូវទឹកដែលឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ ដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។
ស្តង់ដារសេវា៖
សម្រាប់ជលយានមានចំណុះផ្ទុកលើសពី៤០តោន កំលាំងម៉ាស៊ីនលើសពី៩០សេះ និងលើសពី៥០កៅអី ៖
• ផ្តល់បណ្ណសម្គាល់ជលយានប្រភេទទេសចរណ៍មានបន្ទប់ស្នាក់នៅ/ដឹកកុងតេន័រ (រយៈពេលផ្តល់សេវា(ថ្ងៃធ្វើការ) ១០ថ្ងៃ ..... ១ ០០០ ០០០ រៀល
• ផ្ទេរម្ចាស់កម្មសិទ្ធិប្រភេទទេសចរណ៍មានបន្ទប់ស្នាក់នៅ/ដឹកកុងតេន័រ (រយៈពេលផ្តល់សេវា(ថ្ងៃធ្វើការ) ០៧ថ្ងៃ) ..... ៨០០ ០០០ រៀល
• ប្តូរម៉ាស៊ីន ពណ៌ កែច្នៃមាឌ ប្រភេទ ឈ្មោះជលយាន ទុតិយតា ឬតតិយតា ប្រភេទជលយាន ប្រភេទទេសចរណ៍មានបន្ទប់ស្នាក់នៅ/ដឹកកុងតេន័រ (រយៈពេលផ្តល់សេវា(ថ្ងៃធ្វើការ) ០៧ថ្ងៃ) ..... ៥០០ ០០០ រៀល
• ផ្តល់បណ្ណសម្គាល់ជលយានគ្រប់ប្រភេទ (រយៈពេលផ្តល់សេវា(ថ្ងៃធ្វើការ) ០៧ថ្ងៃ) ..... ២៥០ ០០០ រៀល
• ប្តូរម៉ាស៊ីនកែមាឌ/ពណ៌ ផ្ទេរម្ចាស់កម្មសិទ្ធិ (រយៈពេលផ្តល់សេវា(ថ្ងៃធ្វើការ) ០៧ថ្ងៃ) ..... ១០០ ០០០ រៀល
• ប្តូរ (ប្តូរឈ្មោះជលយាន) ទុតិយតា ឬតតិយតា បណ្ណសំគាល់ជលយាន (រយៈពេលផ្តល់សេវា(ថ្ងៃធ្វើការ) ០៧ថ្ងៃ) ..... ១០០ ០០០ រៀល
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
១. សំណុំលិខិតសុំបណ្ណសំគាល់ជលយាន ៖
១.១. សម្រាប់ជលយានក្នុងស្រុក (ឯកសារភ្ជាប់តម្រូវមាន)
- ពាក្យស្នើសុំសាងសង់ជលយាន ..... មួយច្បាប់
- ពាក្យស្នើសុំបណ្ណសំគាល់ ..... មួយច្បាប់
- អត្តសញ្ញាណបណ្ណ ឬសៀវភៅស្នាក់នៅ ..... មួយច្បាប់
- លិខិតបញ្ជាក់(កម្មសិទ្ធិជលយាន រោងជាង ប្រវត្តិជាង) ..... មួយច្បាប់
- កំណត់ហេតុត្រួតពិនិត្យលក្ខណៈបច្ចេកទេស ..... មួយច្បាប់
- ប្លង់ជលយាន ..... មួយច្បាប់
១.២. សម្រាប់ជលយាននាំចូល (ឯកសារភ្ជាប់តម្រូវមាន)
- ពាក្យស្នើសុំចុះបញ្ជី ..... មួយច្បាប់
- ពាក្យសុំបណ្ណសំគាល់ ..... មួយច្បាប់
- បង្កាន់ដៃពន្ធនាំចូល ..... មួយច្បាប់
- លិខិតលក់ទិញ ..... មួយច្បាប់
- កំណត់ហេតុត្រួតពិនិត្យលក្ខណៈបច្ចេកទេស ..... មួយច្បាប់
- ប្លង់ជលយាន ..... មួយច្បាប់
១.៣. សម្រាប់ផ្ទេរកម្មសិទ្ធិជលយាន (ឯកសារភ្ជាប់តម្រូវមាន)
- ពាក្យសុំផ្ទេរកម្មសិទ្ធិ ..... មួយច្បាប់
- លិខិតលក់ទិញ ..... មួយច្បាប់
- កំណត់ហេតុត្រួតពិនិត្យលក្ខណៈបច្ចេកទេស ..... មួយច្បាប់
- បង្កាន់ដៃពន្ធប្រថាប់ត្រា ..... មួយច្បាប់
នីតិវិធីនៃការផ្ដល់សេវា៖
ដំណើរការនៃការផ្តល់សេវា (របស់នាយកដ្ឋាន)
1. អតិថិជនដែលមកទទួលសេវាសាធារណៈត្រូវបំពេញទម្រង់ស្នើសុំ និងរៀបចំឯកសារដែលតម្រូវ មានដូចចែងខាងលើ
2. មន្រ្តីទទួលពាក្យស្នើសុំ រៀបចំឯកសារ និងត្រួតពិនិត្យឯកសារ (តម្រូវឱ្យមានឯកសារគ្រប់គ្រាន់)
3. អនុប្រធានការិយាល័យ ៖ ត្រួតពិនិត្យត្រឹមត្រូវ លើឯកសារស្នើសុំ
4. ប្រធានការិយាល័យ ៖ ទទួលបន្ទុកការងាររួម និងត្រួតពិនិត្យលើឯកសារគ្រប់គ្រាន់ ត្រឹមត្រូវ និងចុះហត្ថលេខា
5. អនុប្រធាននាយកដ្ឋាន ៖ ពិនិត្យឯកសារ និងចុះហត្ថលេខា
6. ប្រធានយកដ្ឋាន ៖ ពិនិត្យឯកភាព និងចុះហត្ថលេខា
7. អគ្គនាយក ៖ ចុះហត្ថលេខាចុងក្រោយ។
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រសួង សាធារណការ និងដឹកជញ្ជូន
ក្រសួងសាធារណការ និងដឹកជញ្ជូន
១- នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖
នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកមានការិយាល័យទាំងអស់ចំនួន ៥ការិយាល័យ និងមាន ៣ការិយាល័យ ធ្វើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងនោះមានការិយាល័យចុះបញ្ជី និងយានដ្ឋាននាវា ការិយាល័យត្រួតពិនិត្យ
លក្ខណៈបច្ចេកទេសជលយាន និងការិយាល័យអាជីវកម្មដឹកជញ្ជូនផ្លូវទឹក។
អាស័យដ្ឋាន ៖
• មហាវិថីព្រះនរោត្តម កែងផ្លូវ១០៦ រាជធានីភ្នំពេញ
• ទូរស័ព្ទ - ទូរសារ ៖ ០៧៧ ២២៥ ៥៨៩
២- ការិយាល័យចុះបញ្ជី និងយានដ្ឋាននាវា ៖
ទទួលចុះបញ្ជីជលយានតាមផ្លូវទន្លេ និងផ្តល់ការអនុញ្ញាតបង្កើតយានដ្ឋាននាវា ដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
• ចុះបញ្ជីជលយាន ដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី។
• ចុះបញ្ជីជលយានគ្រប់ប្រភេទនៅតាមផ្លូវទឹកដែលឆ្លងកាត់ព្រំដែន ដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។
អាស័យដ្ឋាន ៖
• ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
• ទូរស័ព្ទ - ទូរសារ ៖ ០៧៧ ២២៥ ៥៨៩
យោបល់៖
ចុះបញ្ជីជលយាន ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ផ្តល់បណ្ណបើកបរ/បណ្ណយន្តការី និងផ្តល់លិខិតអនុញ្ញាតឱ្យនាវាធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក គឺជាមូលដ្ឋាន ចម្បងមួយក្នុងការថែរក្សា
និងលើកកំពស់សុវត្ថិភាពនៃការប្រើប្រាស់ជលយាន ស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ជួយដល់ការថែរក្សា សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងបរិស្ថាន។
ការចុះបញ្ជី និងការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស ជាការចាំបាច់ព្រោះបានជួយបង្កើនគុណភាពបច្ចេកទេសក្នុងកម្រិតស្ដង់ដារមួយ ក្រោមការណែនាំបច្ចេកទេស
របស់ក្រសួង ព្រមទាំងបានជួយបង្កើនសុវត្ថិភាពបច្ចេកទេសជលយានជូនអតិថិជនក្នុងពេលប្រើប្រាស់។ ការអាក់ខានពុំបានទៅចុះបញ្ជីជលយាន នឹងត្រូវទទួលរងការផាកពិន័យទៅតាមបទប្បញ្ញាតិជាធរមាន។